សម្រង់ឃ្លាទាំង៥ របស់លោក Jack Ma សម្រាប់មនុស្សជំនាន់ក្រោយ
- 2019-10-30 7:39:23
- ចំនួនមតិ 0 | ចំនួនទស្សនា 1448
សម្រង់ឃ្លាទាំង៥ របស់លោក Jack Ma សម្រាប់មនុស្សជំនាន់ក្រោយ
មុនដើរចេញពីតំណែងលោក Jack Ma បានបន្សល់នូវសម្រង់សំដីដ៏អស្ចារ្យទាំង ៥ឃ្លានេះ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយរបស់ Alibaba ក៏ដូចជាសម្រាប់មនុស្សទូទៅទុកគ្រាន់គិតពិចារណា។ ហើយខាងក្រោមនេះគឺជាជម្រើសនៃឃ្លាដ៏ល្អបំផុតចំនួន ៥ របស់លោក៖
១. វាគ្មានបញ្ហាអ្វីទេសម្រាប់ខ្ញុំ បើទោះបីជាខ្ញុំបរាជ័យក៏ដោយ យ៉ាងហោចណាស់ខ្ញុំបានបន្សល់ទុកនូវគំនិតមួយនេះទុកសម្រាប់មនុស្សជំនាន់ក្រោយ។ បើទោះបីខ្ញុំមិនទទួលបានជោគជ័យលើគំនិតមួយនេះក៏ដោយក៏នៅមានមនុស្សជំនាន់ក្រោយនឹងទទួលបានជោគជ័យដែរ”។
២. រឿងលុយមិនពិបាករកទេ ប៉ុន្តែអ្វីដែលពិបាករកគឺមនុស្សដែលមានក្តីសុបិន្ត មនុស្សដែលអាចស្លាប់ដើម្បីធ្វើឱ្យក្តីសុបិន្តមួយនោះជោគជ័យបាន។
៣. កុំប្រកួតប្រជែងរឿងតម្លៃនៃផលិតផល ឬ សេវាកម្មរបស់អ្នក តែត្រូវដាក់ផែនការប្រកួតប្រជែងទៅលើគុណភាពផលិតផល គុណភាពសេវាកម្ម និង ភាពច្នៃប្រឌិតរបស់អ្នក។
៤. វាពិតជាពិបាកខ្លាំងដើម្បីធ្វើឱ្យសង្គមខាងក្រៅទទួលស្គាល់អ្នក ប៉ុន្តែជំហ៊ានដំបូងដែលអ្នកត្រូវស្គាល់គឺស្គាល់ខ្លួនឯង។ ដូច្នេះអ្នកត្រូវដឹងពីតម្រូវការរបស់ខ្លួនឯង និង អ្វីដែលអ្នកចង់បាន។ ប្រសិនជាអ្នកស្គាល់ខ្លួនឯងច្បាស់ អ្នកនឹងអាចផ្លាស់ប្តូរខ្លួនឯងដើម្បីឱ្យសង្គមខាងក្រៅទទួលស្គាល់អ្នកបានហើយ។
៥. បើទោះបីជាយើងពេញចិត្តនូវលទ្ធផលដែលយើងទទួលបានកាលពីម្សិលមិញក៏ដោយក៏យើងត្រូវតែធ្វើឱ្យថ្ងៃស្អែកប្រសើរជាងថ្ងៃនេះ និង ម្សិលមិញដែរ៕
អត្ថបទ៖ វិសាល
ផ្នែកមួយនៃសៀវភៅ៖ ផ្នត់គំនិតមេដឹកនាំ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: