សុភាសិតរបស់កំពូលទស្សនវិទូល្បីៗទាំង៧រូប

  • 2019-09-20 8:10:49
  • ចំនួនមតិ 0 | ចំនួនទស្សនា 2562


ការរស់នៅរបស់មនុស្សរមែងតែងតែត្រូវការនូវការអប់រំមួយដែលអាចនាំឱ្យជីវិតរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលទាំងផ្លូវចិត្ត និង ផ្លូវកាយ។ ដូច្នេះហើយទើបការអប់រំមួយដែលប្រកបដោយប្រសិទ្ធភាព វាគឺជារឿងមួយដ៏សំខាន់បំផុតដើម្បីធ្វើឱ្យជីវិតរបស់មនុស្សម្នាក់ៗរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលបាន។ ហើយខាងក្រោមនេះគឺជាកំពូលទស្សនៈអប់រំទាំង០៧ របស់ទស្សនវិទូនៅក្នុងលោក៖

១. សុភមង្គលនឹងមិនអាចកើតមានចំពោះមនុស្សដែលមិនសប្បាយចិត្តជាមួយនឹងអ្វីដែលខ្លួនកំពុងមាននោះឡើយ។ (ព្រះពុទ្ធ)
២. កុំខ្វល់ពីអ្នកដទៃដែលមិនសរសើរអ្នក តែអ្នកត្រូវខ្វល់ថា តើអ្នកត្រូវធ្វើយ៉ាងណាឱ្យមានប្រយោជន៍ដល់អ្នកដទៃ។ (ខុង ជឺ)
៣. ទ្រព្យសម្បត្តិមិនអាចធ្វើឱ្យមនុស្សមានគុណធម៏បានទេ តែគុណធម៏នឹងធ្វើឱ្យមនុស្សមានទ្រព្យសម្បត្តិ និង មានរបស់គ្រប់យ៉ាង។ (សូក្រាត)
៤. មនុស្សល្អ មិនចាំបាច់ត្រូវការច្បាប់មកចាប់បង្ខំឱ្យមានទំនួលខុសត្រូវឡើយ ផ្ទុយទៅវិញមនុស្សអាក្រក់តែងតែរកវិធីគេចចេញពីច្បាប់។ (ផ្លាតូ)
៥. បុគ្គលដែលគ្មានជំនឿទុកចិត្តលើអ្នកដទៃ គឺជាបុគ្គលដែលគ្មានថ្ងៃរកបានភាពស្មោះត្រង់ពីអ្នកដទៃបានដូចគ្នា។ (ឡៅ ស្សឺ)
៦. ភាពឆ្លាតមិនមែនជាសមត្ថភាពផ្ទុកទិន្នន័យក្នុងខួរក្បាលនោះទេ តែវាជាការដឹងថា ត្រូវទៅរកទិន្នន័យទាំងនោះ បាននៅកន្លែងណា។ (អាល់ប៊ឺត អាញស្តាញ)
៧. សូមកុំដើរតាមពីក្រោយខ្ញុំ ខ្ញុំនឹងមិនដឹកនាំអ្នកនោះទេ ហើយក៏សូមកុំដឹកនាំខ្ញុំ ខ្ញុំក៏មិនដើរតាមអ្នកដែរ អ្នកគ្រាន់តែដើរក្បែរខ្ញុំ ហើយរាប់អានខ្ញុំជាកល្យាណមិត្តទៅ នោះយើងនឹងដើរទៅជាមួយគ្នា។ (អនាមិក)

អត្ថបទ៖ វិសាល

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: