សម្រង់គំនិតទាំង០៨ របស់លោក Elon Musk
- 2019-09-16 8:12:48
- ចំនួនមតិ 0 | ចំនួនទស្សនា 1430
សម្រង់គំនិតទាំង០៨ របស់លោក Elon Musk
លោក Elon Musk អាចរាប់បានថាជាមនុស្សដែលអស្ចារ្យម្នាក់ ដែលលោកមានក្រុមហ៊ុនលំដាប់អន្តជាតិជាច្រើននៅក្នុងដៃ និង ធ្លាប់ប្រឡូងក្នុងការងារលំបាកៗជាច្រើន។ បើទោះបីជាលោកធ្លាប់រស់នៅក្នុងស្ថានភាពគ្រួសារមានវិបត្តិលំបាកយ៉ាងណាក៏ដោយក៏លោកបានប្រែក្លាយខ្លួនរបស់លោកឱ្យក្លាយទៅជាមនុស្សដ៏អស្ចារ្យដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់។ តើមិត្តអ្នកអានធ្លាប់ដឹងទេថា តើលោកបានផ្លាស់ប្តូជីវិតរបស់លោកដោយសារអ្វី? ហើយខាងក្រោមនេះគឺជាសម្រង់ពាក្យទាំង០៨ របស់លោកដែលយើងអាចរៀនបាន៖
១. ក្រុមហ៊ុនដែលខ្លាំងគឺជាក្រុមហ៊ុនដែលបង្កើតផលិតផល ឬ សេវាកម្មដែលល្អគ្មានពីរ។
២. ប្រសិនបើអ្នកត្រូវការការលើកទឹកចិត្តពីអ្នកដទៃដើម្បីធ្វើកិច្ចការអ្វីមួយ ចូរអ្នកកុំធ្វើកិច្ចការនោះអី។
៣. កុំខ្លាចទៅកន្លែងដែលអ្នកគិតថា ខ្លួនគ្មានសមត្ថភាពធ្វើ ហើយត្រូវបង្វឹកចិត្តដើម្បីធ្វើវា។
៤. មនុស្សអាចរៀនចេះនូវរឿងជាច្រើនដែលពួកគេគិតថាខ្លួនមិនអាចធ្វើបាន។
៥. ការតស៊ូរអត់ធ្មត់ គឺជារឿងដ៏សំខាន់បំផុតដើម្បីសម្រេចកិច្ចការធំ។
៦. មនុស្សសាមញ្ញម្នាក់ក៏អាចក្លាយជាមនុស្សអស្ចារ្យម្នាក់បានដែរ។
៧. អ្នកត្រូវដេញតាមនូវអ្វីដែលអ្នកស្រឡាញ់ មិនមែនអ្វីដែលអ្នកដទៃស្រឡាញ់ឡើយ។
៨. ប្រសិនបើកិច្ចការមួយចេះតែបរាជ័យ នោះមានន័យថាអ្នកមិនស្រឡាញ់ ឬ មិនចូលចិត្តកិច្ចការមួយនោះទេ។
អត្ថបទ៖ វិសាល
ផ្នែកមួយនៃសៀវភៅ៖ ផ្នត់គំនិតមេដឹកនាំ
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: