៨ ឃ្លារបស់លោក Soichiro Honda ដើម្បីធ្វើឱ្យអ្នកហ៊ានប្រឈមនឹងបរាជ័យ
- 2019-09-13 3:28:33
- ចំនួនមតិ 0 | ចំនួនទស្សនា 1904
៨ ឃ្លារបស់លោក Soichiro Honda ដើម្បីធ្វើឱ្យអ្នកហ៊ានប្រឈមនឹងបរាជ័យ
លោក Soichiro Honda គឺជាស្ថាបនិក និងជាអ្នកបង្កើតក្រុមហ៊ុន Honda។ សព្វថ្ងៃ Honda បានក្លាយទៅជាក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះល្បីល្បាញមួញលើការផលិតម៉ូតូ និងរថយន្ត។ លោក Honda បានលាចាកលោកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩១ នៅក្នុងវ័យ៨៤ឆ្នាំ ហើយលោកក៏បានបន្សល់ទុកនូវសម្រង់សម្ដីដ៏មានន័យជាច្រើនផងដែរ។ ហើយខាងក្រោមនេះគឺជាសម្រង់ពាក្យទាំង៨របស់លោក៖
១. ថ្ងៃដែលខ្ញុំឈប់ស្រម៉ៃ គឺជាថ្ងៃដែលខ្ញុំស្លាប់។
២. ភាពជោគជ័យ១% គឺបានមកពីភាពបរាជ័យ៩៩% ដូច្នេះចូរកុំខ្លាចក្នុងការប្រឈមនឹងបញ្ហា និង ភាពបរាជ័យអី។
៣. នៅពេលដែលខ្ញុំកំណត់ផែនការអ្វីមួយហើយវានៅតែបរាជ័យ វារឹតតែធ្វើឱ្យខ្ញុំកាន់តែពុះកញ្ជ្រោលធ្វើវាឱ្យទាល់តែសម្រេច។
៤. អ្នកមិនអាចវាស់ចំណុចខ្លាំងរបស់មនុស្សម្នាក់បានតាមរយៈរូបរាងខាងក្រៅនោះទេ ប៉ុន្តែអ្នកអាចវាស់បានតាមរយៈសកម្មភាព និង ទឹកចិត្តរបស់ពួកគេ។
៥. ក្តីសង្ឃឹមនឹងធ្វើឱ្យអ្នកឈប់ខ្វាយខ្វល់នឹងរឿងពិបាកៗ និង ការបរាជ័យទាំងឡាយ។
៦. ខ្ញុំមិនខ្វល់ពីសញ្ញាប័ត្រនោះទេ អ្វីដែលខ្ញុំចង់បាននោះគឺចំណេះដឹង និង សមត្ថភាពពិតប្រាកដ។
៧. មិនចាំបាច់ទាល់តែកើតជាកូនអ្នកមាន ទើបយើងអាចជោគជ័យនោះទេ ព្រោះជោគជ័យវាកើតចេញពីសមត្ថភាពរបស់យើងម្នាក់ៗ។
៨. ពេលដែលអ្នកបរាជ័យ នោះអ្នកនឹងបានរៀនពីវិធីមួយទៀតដែលមិនធ្វើឱ្យវាបរាជ័យម្តងទៀត។
អត្ថបទ៖ បូ ទីន
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: