សញ្ញាដែលបង្ហាញថាអ្នកកំពុងត្រៀមខ្លួនដើម្បីក្លាយជាអ្នករកស៊ី

  • 2019-07-08 2:41:05
  • ចំនួនមតិ 0 | ចំនួនទស្សនា 2016


មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃ និងគោលដៅចុងក្រោយរបស់ជីវិតមិនដូចគ្នាទេ អ្នកខ្លះគិតចង់ក្លាយជាគ្រូពេទ្យ អ្នកគ្រប់គ្រង អ្នកទីផ្សារឬជាសហគ្រិនមួយរូបដ៏ពូកែជាដើម។ ដូចនេះចំពោះអ្នកដែលគិតចង់ក្លាយខ្លួនជាអ្នករកស៊ីវិញ តើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថា ពួកគេអាចក្លាយទៅជាអ្នករកស៊ីមួយរូបបាន? ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលបង្ហាញថាពួកគេអាចក្លាយជាអ្នករកស៊ីម្នាក់ដ៏អស្ចារ្យបាន៖

ជឿជាក់លើខ្លួនឯង និង ខិតខំប្រឹងប្រែង៖ ការដែរមានទំនុកចិត្តលើខ្លួនឯង វាគឺជាកម្លាំងជម្រុញមួយដ៏ខ្លាំងក្លាសម្រាប់មនុស្សគ្រប់រូប។​ ព្រោះវានឹងធ្វើឱ្យអ្នកដើរទៅមុខរហូតដោយគ្មានភាពរុញរាឡើយ បើទោះបីនៅខាងមុខមានឧបសគ្គជាច្រើនកំពុងនៅរងចាំក៏ដោយក៏មិនអាចបញ្ឈប់រាល់សកម្មភាពរបស់អ្នកបានដែរ។ អ្នកត្រូវតែជាមនុស្សម្នាក់ដែលម៉ត់ចត់នឹងការងារបំផុត និង​ ត្រូវចេះគិតគូរឱ្យបានវែងឆ្ងាយ ត្រូវចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលដែលប្រឈមនឹងបញ្ហា ហើយជឿជាក់នឹងអ្វីដែលអ្នកកំពុងធ្វើ ហើយពេលនោះនឹងគ្មាននរណាម្នាក់អាចមកបណ្តុះបង្អាប់គំនិតរបស់អ្នកឱ្យបោះបង់បានឡើយ។

ចូលចិត្តស្វែងរកអ្វីដែលថ្មី៖ ត្រូវធ្វើជាមនុស្សដែលស្រឡាញ់ការរៀនសូត្រ ចង់ចេះចង់ដឹងនូវអ្វីដែលថ្មីៗមានប្រយោជន៍ ដែលអ្នកមិនធ្លាប់បានដឹងពីមុន។ រៀនធ្វើដំណើរផ្សងព្រងណាមួយដែលអ្នកគិតថាអ្នកមិនអាចធ្វើបាន ដើម្បីឱ្យខ្លួនអ្នកអាចរៀនសូត្រពីដំណើរនៃការផ្សងព្រេងមួយនោះបាន។ ព្រោះថានៅពេលដែលអ្នកផ្សេងព្រេងជាមួយនឹងដំណើរបែបនេះ វានឹងធ្វើឱ្យអ្នកហ៊ានប្រថុយប្រថាន ហ៊ានធ្វើការសម្រេចចិត្តដោយគ្មានភាពរុញរាក្នុងស្ថានភាពលំបាក។

មានគំនិតបង្កើតថ្មី៖ ក្នុងនាមជាអ្នករកស៊ីម្នាក់ អ្នកត្រូវតែជាមនុស្សដែលមានគំនិតថ្មីៗ គិតនូវអ្វីដែលប្លែកៗខុសពីគេ (មានប្រយោជន៏)។ ខិតខំសិក្សាស្រាវជ្រាវ និង សិក្សាពីទំនោរបស់មនុស្ស ការចង់បានរបស់មនុស្ស និង បញ្ហារបស់មនុស្ស។ ពង្រឹងខ្លួនឱ្យក្លាយជាមនុស្សដែលពូកែ មើលឃើញតែឱកាស ចាប់យកឱកាស និង ហ៊ានប្រថុយ (ឆ្លាតវៃ) នឹងឧបសគ្គគ្រប់បែបយ៉ាង​ដើម្បីរៀនពីឧបសគ្គនោះ ក៏ដូចជាពង្រឹងខ្លួនឯងផងដែរ។

អត្ថបទ៖ ប៊ុនហ៊ាង

ផ្នែកមួយនៃសៀវភៅ៖ ផ្តើមពីសូន្យ

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: