ហេតុអ្វី Hermes ក្លាយជាប្រេនដែលមានតម្លៃថ្លៃដល់ខ្ទង់រាប់ម៉ឺនដុល្លារ?

  • 2019-06-17 2:56:46
  • ចំនួនមតិ 0 | ចំនួនទស្សនា 2222


មកដល់ពេលនេះតើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ដឹងពីប្រេនមួយនេះ? សម្រាប់កម្ពុជាប្រេនមួយនេះនៅមិនទាន់សូវមានអ្នកស្គាល់ប៉ុន្មានទេ ព្រោះប្រេនមួយនេះភាគច្រើនមានតម្លៃថ្លៃដែលអាចលោតដល់ខ្ទងរាប់ម៉ឺនដុល្លារឯណ្ណោះ។

Hermes International S.A ឬហៅកាត់ថា ​​Hermes ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៣៧ ដោយ​លោក ​Thierry Hermes។​ លោក Thierry Hermes បានកើតនៅថ្ងៃទី១០ ខែមករា​​​​ ឆ្នាំ១៨០១ នៅទីក្រុងមួយដែលត្រូវបានគេស្គាល់ថា Krefeld នៃប្រទេសអាឡឺម៉ង់។ Thierry Hermes​ ​ មានឪពុកជាជនជាតិបារាំង និង ម្ដាយជាជនជាតិអាឡឺម៉ង់​។ ក្រោយមកនៅពេលដែលលោក Thierry Hermes​ មានអាយុ២៧ឆ្នាំ គ្រួសាររបស់គាត់បានផ្លាស់មករស់នៅប្រទេសបារាំងវិញនៅឆ្នាំ១៨២៨។

ក្នុងអំឡុងឆ្នាំ១៨៣៧, លោក Thierry Hermes បានរៀបចំសិក្ខារសាលាមួយក្នុងទីក្រុងប៉ារីស ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីយីហោរម៉ាក​ Hermes របស់ខ្លួនជាលើកដំបូង។​ ក្នុងសិក្ខាសាលានោះដែរ លោក Thierry Hermes បានសង្កត់ធ្ងន់ទៅលើការបំពេញតំរូវការនៃការប្រើប្រាស់ផលិផលសម្រាប់នារីជាពិសេស ក្នុងគោលបំណងចាប់យកតែអ្នកប្រើប្រាសលំដាប់ពួកអភិជន និង អ្នកមានៗ ដោយផ្ដោតសំខាន់ទៅលើការផលិតរបស់របរដែលមានគុណភាពខ្ពស់ និង មានតំលៃថ្លៃ។ កន្លងទៅមិនយូរប៉ុន្មានយីហោរ​ Hermes ត្រូវបានមហាជនទទួលស្គាល់ទាំងតម្លៃ និង គុណភាពដែលជាហេតុធ្វើឱ្យ Hermes ល្បីល្បាញជាខ្លាំងរហូតធ្វើឱ្យយីហោរមួយនេះឈ្នះពានរង្វាន់ជាច្រើន ថែមទាំងបានឈរជាយីហោរល្បីបំផុតលំដាប់ទីមួយនៅ PARIS ក្នុងឆ្នាំ១៨៥៥ និងឆ្នាំ១៨៦៧ ទៀតផង។

មូលហេតុដែលធ្វើឱ្យយីហោរ Hermes មានតម្លៃថ្លៃនោះគឺ៖
១. Hermes ត្រូវបានធ្វើឡើងពីស្បែកសត្វសុទ្ធសាធដូចជា៖ ស្បែកក្រពើ ស្បែកសត្វអូទ្រីស​ ស្បែកសត្វពពែ និងស្បែកពពួកតុកកែ ជីងចក់ ថ្លែន បង្គួយ ។ល។ ដែលសុទ្ធសឹងតែជាសត្វដែលកម្រ និងមានតម្លៃថ្លៃ។ ព្រោះនៅក្នុងប្រទេសខ្លះការចាប់ពពួកសត្វទាំងនេះគឺល្មើសនឹងច្បាប់។
២.​ គន្លឹះ និងកូនសោររបស់កាបូប Hermes ត្រូវបានធ្វើឡើងពីលោហៈធាតុកម្រម្យ៉ាងពណ៌ស (​ដែលវាមានតម្លៃថ្លៃជាងផ្លាទីន)​ និងមាសសុទ្ធទៅទៀត។
៣. ពេជ្រ ត្រូវបានគេជ្រើសរើសប្រើជាគ្រឿងលម្អរលើកាបូប និងដើម្បីបំពេញតម្រូវការអតិថិជន(ចំពោះតែការកម្មង់)។
៤.​ គ្រប់កាបូបទាំងអស់របស់ Hermes សុទ្ធតែធ្វើឡើងដោយដៃ និងផ្ចិតផ្ចង់បំផុត
៥. គ្រប់ម៉ូតទាំងអស់របស់ Hermes ផលិតឡើងមានចំនួនកំណត់ជានិច្ច Limited Edition (ក្នុងមួយម៉ូតៗមានមនុស្សត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះដែលបានក្លាយជាម្ចាស់)។
បញ្ជាក់៖  Hermes មានចាប់តម្លៃពី $១១,៩០០ ដល់ $៣០០,០០០ ទៅតាមប្រភេទស្បែកនៃកាបូប និងទៅតាមការកម្មង់៕

អត្ថបទ៖ វណ្ណា

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: