Stephen Hawking៖ ក្នុងសៀវភៅចុងក្រោយរបស់លោកថា៖ “គ្មានទេព្រះ”

  • 2019-02-13 3:31:35
  • ចំនួនមតិ 0 | ចំនួនទស្សនា 3989


«គ្មានព្រះទេ នៅលើលោកនេះ» នេះជាប្រយោគ១ ឃ្លា ដែលអ្នកប្រាជ្ញរូបវិទ្យា Stephen Hawking បានធ្វើការសន្និដ្ធាន និង កត់ត្រាចូលក្នុងសៀវភៅចុងក្រោយរបស់លោក។
សៀវភៅមួយក្បាលនេះត្រូវបានជួយបំពេញបន្ថែមឱ្យយចប់សព្វគ្រប់ដោយក្រុមគ្រួសាររបស់ Stephen Hawking បន្ទាប់ពីលោកបានទទួលមរណភាព ហើយវាក៏ជាចម្លើយមួយដែលជួយឆ្លើយនឹងសំនួរដែល Stephen Hawking តែងតែទទួលបានពីមនុស្សទូទៅកាលពីរូបលោកលោកនៅរស់។

គួរបញ្ចាក់ផងដែរថា Stephen Hawking ត្រូវបានគេចាត់ទុកជាអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យមួយរូប លោកបានទទួលមរណភាពនៅក្នុងអាយុ ៧៦ឆ្នាំ។ ហើយលោកបានសរសេរដោយសង្ខេបនៅក្នុងសៀវភៅរបស់លោកថា៖ “គ្មានទេព្រះនៅលើលោកយើងនេះ ហើយក៏គ្មាននណាម្នាក់មកដឹកនាំចក្រវាឡនេះដែរ ហើយវាក៏ជាចម្លើយយ៉ាងសង្ខេប ដែលឆ្លើយទៅកាន់សំនួររបស់មនុស្សជាច្រើនផងដែរ”
លោកបានមានប្រសាសន៍ថា៖ “អស់រយះពេលជាច្រើនសតវត្សមកហើយ ដែលមនុស្សជាច្រើនមានជំនឿជឿជាក់ថាមនុស្សពិការដូចជាខ្ញុំនេះ រស់នៅក្រោមបណ្តាសារបស់ព្រះ”។ លោកបន្ថែមថា៖ “ខ្ញុំគិតថា រឿងហេតុគ្រប់យ៉ាងមិនមែនព្រះជាអ្នករៀបចំឡើយ ព្រោះនោះគឺជាច្បាប់ធម្មជាតិទៅវិញទេ”

អត្ថបទ៖ វិសាល, ប្រភព៖ cnn

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: