៤ វិធីដែលធ្វើឱ្យអាជីវកម្មរបស់អ្នករឹតតែប្រសើរឡើង

  • 2019-02-08 8:57:29
  • ចំនួនមតិ 0 | ចំនួនទស្សនា 1637


ក្នុងស្ថានភាពជឿនលឿនដូចសព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះអ្នក និង អាជីវកម្មរបស់អ្នកពិតជាសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឱ្យអ្នកផងទាំងពួងបានស្គាល់។ សព្វថ្ងៃនេះក្នុងការធ្វើអាជីវកម្មនីមួយៗពិតជាប្រឈមខ្លាំងណាស់ បើសិនជាយើងដើរមិនទាន់សម័យកាលនៃសង្គម។ ហើយខាងក្រោមនេះគឺជាវិធីសាស្ត្រ៤ ដែលអាចឱ្យអ្នកយកទៅអនុវត្តដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង៖

១. ការតាំងចិត្ត៖ មនុស្សជាទូទៅគោរព និង សរសើរលើបុគ្គលណាម្នាក់ ដែលមានឥទ្ធិពលបំផុតក្នុងការធ្វើឱ្យអាជីវកម្មរបស់ខ្លួនដើរទៅមុខបានយ៉ាងរលូន។ ដូចនេះមុននឹងអ្នកអាចសម្រេច​បាននូវអ្វីដែលមនុស្សទូទៅគោរពស្រឡាញ់នោះ ដំបូងដៃអ្នកត្រូវពង្រឹងការតាំងចិត្តឱ្យខ្លាំង ក្នុងការធ្វើអាជីវកម្មរបស់អ្នកជាមុនសិន។ ក្នុងការធ្វើអាជីវកម្មរឿងសំខាន់មុនគេបង្អស់គឺការតាំងចិត្តធ្វើ មិនថាត្រូវទទួលបរាជ័យ ឬ ជួបបញ្ហាប៉ុន្មានដងនោះទេ គឺត្រូវតែដើរទៅមុខរហូត។
២. ភាពស្មោះត្រង់៖ ភាពស្មោះត្រង់គឺជាបាតគ្រឹះនៃការធ្វើអាជីវកម្មដ៏យូរអង្វែង រឿងដ៏សំខាន់ក្នុងការធ្វើជំនួញគឺជាការប្រើប្រាស់ភាពស្មោះត្រង់ក្នុងការទំនាក់ទំនងជាមួយដៃគូរ ក៏ដូចជាអតិថិជនផងដែរ។ ពេលអ្នកដាក់ភាពស្មោះត្រង់ចូលក្នុងអាជីវកម្មរបស់អ្នកហើយ នោះមានន័យថាអ្នកបានឈ្នះគូរប្រគួតប្រជែងរបស់អ្នក ៥០%ទៅហើយ ដូចនេះថាតើអ្នកនឹងបន្សល់នូវកេរ្តិ៏ឈ្មោះល្អ ឬក៏អាក្រក?
៣. អំណាចនៃការសរសើរ៖ នៅពេលអ្នកទទួលបានសមិទ្ធផលល្អ អាចបញ្ចេញផលិតផលល្អ សេវាកម្មល្អហើយនោះ  អ្នកមិនអាចគ្រាន់តែនិយាយពីភាពជោគជ័យរបស់អ្នកតែម្នាក់ឯងនោះទេ ប៉ុន្តែអ្នកត្រូវនិយាយសរសើរអតិថិជនដែលទទួលបានរបស់ល្អពី ផលិតផលឬសេវាកម្មរបស់អ្នកវិញទើបល្អ។ នៅក្នុងវិធីសាស្ត្រនេះ អ្នកនឹងរឹតតែធ្វើឱ្យលទ្ធផលនៃការងាររបស់អ្នករឺតតែល្អប្រសើរ។
៤. ស្តាប់អ្នកដទៃ និងពិចារណា៖ មិនមែនគ្រប់គ្នាសុទ្ធតែអាចសម្រេចបានជោគជ័យដោយធ្វើការតែម្នាក់ឯងនោះទេ តែវាសុទ្ធតែចេញពីការសាមគ្គីគ្នាទាំងអស់។ បើទោះអ្នកជាម្នាស់អាជីវកម្មក៏ដោយ មិនមែនមានន័យថាអ្នកមានសមត្ថភាពអាចធ្វើកិច្ចការទាំងអស់ក្នុងពេលតែមួយបាននោះទេ សូមស្តាប់អ្នកដទៃខ្លះ គ្រាន់ជាគំនិតថ្មីដើម្បីអាចអភិវឌ្ឍន៏អាជីវកម្មរបស់អ្នកឱ្យរឺតតែប្រសើឡើង។

អត្ថបទ៖ បូ ទីន

——————————————–
ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX
តំណាងចែកចាយ៖ https://bit.ly/3cqLBJ5
——————————————–

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :



អានអត្ថបទ: