នេះជាអ្វីដែលអ្នកគួរតែដឹងពីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- 2019-02-05 9:01:03
- ចំនួនមតិ 0 | ចំនួនទស្សនា 2559
នេះជាអ្វីដែលអ្នកគួរតែដឹងពីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ជាទូទៅសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាមុខវិជ្ជាពីរផ្សេងគ្នា ដែលត្រូវបានគេបង្រៀនដាច់ដោយឡែកពីគ្នា។ យ៉ាងណាមិញមុខវិជ្ជាទាំងពីរនេះនៅតែមានទំនាក់ទំនងគ្នាទៅវិញទៅមកដដែល។
សេដ្ឋកិច្ច ជាវិទ្យាសាស្ត្រសង្គមដែលសិក្សាទៅលើផលិតកម្ម ការប្រើប្រាស់ ការចែកចាយទំនិញ និងសេវាកម្ម ក៏ដូចជាសិក្សាទៅ លើប្រធានបទធំៗដូចជា អតិផរណា វិបត្តិសេដ្ឋកិច្ច ការផ្គត់ផ្គង់ និង តម្រូវការ។ ការសិក្សាផ្នែកសេដ្ឋកិច្ចក៏ពាក់ព័ន្ធនឹងការពន្យល់លើដំណើរការយកពន្ធ និង ចំណាយផ្សេងៗរបស់រដ្ឋាភិបាលផងដែរ។ ដូចជាផលប៉ះពាល់ផ្សេងៗនៃការអនុវត្តគោលនយោបាយ និងព្រឹត្តិការណ៍ផ្សេងៗទៅលើស្ថានការណ៍អាជីវកម្ម ព្រមទាំងការវិនិយោគ និង ដំណើរការរបស់ក្រុមហ៊ុន ឬដំណើរការទីផ្សារជាតិ និង អន្តរជាតិ។
ហិរញ្ញវត្ថុ៖ ជាការសិក្សាលើតម្លៃអត្រាការប្រាក់ លំហូររូបិយប័ណ្ណ និងទីផ្សារហិរញ្ញវត្ថុ។ អ្នកសិក្សាពីហិរញ្ញវត្ថុអាចយល់ពីការកំណត់តម្លៃ និង ការប៉ាន់តម្លៃនៃលំហូរសាច់ប្រាក់នាពេលអនាគតបាន។ មុខវិជ្ជាហិរញ្ញវត្ថុនេះជួយដល់អ្នកវិនិយោគ និងអ្នកគ្រប់គ្រងអាជីវកម្មឬម្ចាស់អាជីវកម្មក្នុងការវាយតម្លៃទៅលើសំណើ និងការចាត់ចែងមូលធន៕
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះ ដើម្បីចំនេះដឹង :
អានអត្ថបទ: