របៀបដាក់លក់ផលិតផលរបស់លោកអ្នកក្នុងវេបផ្សាយ Amazon

  • 2019-03-08 8:42:55
  • ចំនួនមតិ 0 | ចំនួនទស្សនា 573


បើយើងនិយាយពីការលក់ អនឡាញ យើងនឹងគិតដល់ការលក់នៅតាមបណ្តាញសង្គមនានា ដែលជាពិសេសនោះ គឺលក់តាម ហ្វេបុក (Facebook) ជាដើម។ ប៉ុន្តែថ្ងៃនេះ Business Record សូមនាំបងប្អូនឱ្យមកដឹងពីរបៀបនៃការដាក់ផលិតផលរបស់បងប្អូនលក់ជាលក្ខណៈអន្តរជាតិវិញម្តង​ ដែលបងប្អូនអាចយកផលិតផលរបស់ខ្លួនដាក់លក់ក្នុង វេបផ្សាយ Amazon.com ហើយខាងក្រោមនេះជារបៀបដើម្បីដាក់ផលិតផលលក់៖

ដំបូងបងប្អូនត្រូវកំណត់ថា ចង់លក់ជាលក្ខណៈ បុគ្គលក្រុមហ៊ុន បន្ទាប់មកបងប្អូនត្រូវបង្កើត គណនីលក់មួយរបស់ខ្លួន។ ហើយនេះគឺជាជំហាននីមួយៗដើម្បីចុះផលិតផលរបស់បងប្អូនលក់ក្នុង Amazon

១. សូមចូលទៅកាន់ Amazon.com ហើយចូលទៅគណនីធម្មតារបស់អ្នក (ប្រសិនបើអ្នកមិនមានទេ អ្នកត្រូវបង្កើតគណនីរបស់អ្នកជាមុនសិន)។

២. ចុចទៅលើគេហទំព័រ (Amazon) រួចរកមើលនៅផ្នែកខាងលើនៃវេបផ្សាយ ហើយរកមើលពាក្យថា Sell on Amazon ដែលនៅខាងក្រោមពាក្យថា Make Money with Us

៣. ហើយនៅជិតផ្នែកខាងស្តាំនៃទំព័រលើបងប្អូនចុចប៊ូតុង “Start Selling” ពណ៌ទឹកក្រូច។

៤. ឥឡូវនេះបងប្អូនត្រូវបញ្ចូលព័ត៌មានរបស់បងប្អូនឱ្យបានត្រឹមត្រូវ និងមួយជំហានម្ដងៗ ប៉ុន្តែមុនពេលចាប់ផ្តើមបងប្អូនត្រូវប្រាកដថាព័ត៌មានទាំងនោះគឺជាព័ត៌មានពិតប្រាកដដោយមិនក្លែងបន្លំ ដូចជា៖ ឈ្មោះ អាសយដ្ឋាន ព័ត៌មានទំនាក់ទំនងផ្សេងៗ ដូចជាលេខទូរស័ព្ទ និង អ៊ីម៉ែលជាដើម។ កាតឥណទាន (Visa) លេខគណនីធនាគារ។

ឥឡូវនេះបងប្អូនអាចចាប់ផ្តើមដាក់លក់លើ Amazon បានហើយ ប៉ុន្តែមុនពេលដែលបងប្អូនដាក់ផលិតផលលក់ បងប្អូនត្រូវបំពេញប្រវត្តិរូបអ្នកលក់របស់អ្នកសិន។ ដោយចូលទៅកាន់ Amazon Seller Central របស់ក្រុមហ៊ុន Amazon និងចុច “Settings” នៅជ្រុងខាងស្ដាំកំពូល បន្ទាប់មកចុច “Account Info” នៅក្នុងម៉ឺនុយដែលធ្លាក់ចុះ។ នៅលើទំព័រព័ត៌មានគណនីលក់ បងប្អូនចុចលើផ្នែកនីមួយៗដើម្បីបំពេញទៅតាមអ្វីដែលមានដូចជា (“Your Seller Profile,” “Payment Information,” and “Tax Information,” e.g.) ដើម្បីប្រាកដថាអ្វីគ្រប់យ៉ាងត្រូវបានបង្កើតឡើងតាមដែលបងប្អូនចង់បាន។ ហើយកុំភ្លេចមើលបញ្ជាក់ឈ្មោះ “ក្រុមហ៊ន ឬបុគ្គលដែលបង្កើតគណនី” ដើម្បីប្រាកដថាវាមិនបង្ហាញជាឈ្មោះផ្ទាល់ខ្លួនរបស់បងប្អូន។

ពាក្យសម្គល់ក្នុងវេបផ្សាយ Amazon; ASIN (លេខអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ Amazon) UPC (កូដផលិតផលសកល – លេខ១២ខ្ទង់ដែលមាននៅលើកូដផលិតផល) EAN (លេខអត្ថបទអឺរ៉ុប) ឬសៀវភៅដែលមាន ISBN (អន្តរជាតិ លេខសៀវភៅស្តង់ដារ)។

ឥឡូវនេះបងប្អូនអាចចាប់ផ្តើមក្លាយជាអ្នកលក់នៅក្នុងវេបផ្សាយ Amazon ហើយ។

 

អត្ថបទ៖ វិសាល / BusinessInsider 

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com