តើ Trademark និង Copyright មានសារៈសំខាន់អ្វីខ្លះចំពោះអាជីវកម្មរបស់លោកអ្នក?

  • 2019-03-07 3:11:08
  • ចំនួនមតិ 0 | ចំនួនទស្សនា 2221


ដើម្បីឱ្យអាជីវកម្មរបស់លោកអ្នករឹតតែមានភាពស្របច្បាប់ និងទទួលបានការការពារ ទៅតាមផ្លូវច្បាប់ រឿងដល់សំខាន់នោះលោកអ្នកត្រូវស្វែងយល់ឱ្យច្បាស់អំពីអ្វីខ្លះដែលធ្វើឱ្យអាជីវកម្មរបស់លោកអ្នករឹងមាំក្នុងផ្លូវច្បាប់។ ថ្ងៃនេះក្រុមការងារ Business Record សូមលើកយកតែ Trademark និង Copyright មកនិយាយសិន៖

ការចុះបញ្ជីនិក្ខិត្តសញ្ញា (Trademark) គឺជាការចុះ៖ ឡូហ្គោ, ឃ្លា, ពាក្យ, និមិត្តសញ្ញាផ្សេងៗរបស់ក្រុមហ៊ុន។ ការចុះបញ្ជីនិក្ខិត្តសញ្ញា លើពាណិជ្ជសញ្ញានាពេលបច្ចុប្បន្ននេះបានក្លាយជាផ្នែកមួយដ៏សំខាន់បំផុតនៃសេវាកម្ម IPR។ វាជារឿងមួយដល់សំខាន់ក្នុងការចុះបញ្ជីនិក្ខិត្តសញ្ញានៃក្រុមហ៊ុនរបស់លោកអ្នក ព្រោះវាអាចការពារនូវសិទ្ធិតាមផ្លូវច្បាប់ពេញលេញនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនលោកអ្នកបាន។ ខណៈពេលដែលចុះឈ្មោះពាណិជ្ជសញ្ញាដំបូងយើងត្រូវស្វែងរកពាណិជ្ជសញ្ញាណាមួយដែល ថ្មីមិនទាន់មានអ្នកប្រើប្រាស់ហើយបន្ទាប់មកធ្វើការដាក់ពាក្យស្នើសុំទៅការិយាល័យពាណិជ្ជសញ្ញា។

ការរក្សាសិទ្ធិ (Copyright)៖ គឺជាការផ្តល់នូវសិទ្ធិដល់អ្នកបង្កើតថ្មី ដូចជាអ្នកតែងនិពន្ធ (តន្ត្រី, ភាពយន្ត, រូបថត, ចម្លាក់, ឯកសារឌីជីថល និងទំព័រវេបសាយ)  ជាមួយនឹងសិទ្ធិផ្តាច់មុខក្នុងការការពារនៃការលួចចម្លង និងការចែកចាយ ណាមួយដែលគ្មានការអនុញ្ញាតពីម្ចាស់ដើម។ ការរក្សាសិទ្ធិមួយនេះគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីផ្តល់តំលៃដល់ស្នាដៃបង្កើតថ្មីរបស់ម្ចាស់ដើមទៅតាមផ្លូវច្បាប់៕

 

អត្ថបទ៖​ បូ ទីន

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com