អ្នកដែលមានជំនាញទាំង៥ នេះមិនខ្វះការងារធ្វើទេនៅថ្ងៃអនាគត

  • 2019-02-17 7:29:51
  • ចំនួនមតិ 0 | ចំនួនទស្សនា 954


ភាពជឿនលឿននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នរឹតតែរីកចម្រើន ដែលជាហេតុធ្វើឱ្យមនុស្សយើងម្នាក់ៗត្រូវតែដើរឱ្យទាន់ទៅតាមសម័យកាលផងដែរ។ ដូចនេះដើម្បីឱ្យលោកអ្នកអាចដើរទាន់សម័យកាលបាន តោះទៅមើលការងារទាំង​៥ ដែលនឹងពេញនិយមនៅថ្ងៃអនាគត៖

១. អ្នកអភិវឌ្ឍន៍កម្មវិធី (App Developer)៖ ការងារមួយនេះបានចាប់លេចឡើងមកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យារបស់ Apple’s IPhone (2007) និង Google’s Android (2008) មកម្លះ ហើយបច្ចុប្បន្ននេះ App មានរហូតទៅដល់ជាង ៦ លានឯណោះ។

២. អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Manager)៖ គឺជាគំរូនៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមួយ ដែលបានលេចឡើងតាំងពីពាក់ កណ្តាលឆ្នាំ២០០០ មកម្លះ។

៣. អ្នកវិភាគទិន្នន័យកុំព្យូទ័រធំៗ (Big Data Analyst)៖ ការងារប្រភេទនេះចាប់ផ្តើមពេញនិយម ដោយហេតុថាការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រមានតំរូវការខ្ពស់ និងដើម្បីឱ្យប្រព័ន្ធ Software របស់កុំព្យូទ័ររឹតតែដំណើរការបានលឿន និងរឹតតែល្អ។

៤. អ្នកធ្វើវីដេអូនៅក្នុង YouTube (YouTube Content Creators)៖ នេះក៏ជាការងារមួយដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារ ក្នុង១ខែៗផងដែរ។ សម្រាប់ការងារមួយនេះលេចរូបរាងឡើងតាំងពីឆ្នាំ ២០០៥​ មកម្លះ។

៥. អ្នកវិភាគសេដ្ឋកិច្ច (Economic Analyst)៖ ការងារនេះលេចរូបរាងឡើងតាំងមនុស្សចេះប្រើប្រាសលុយដើម្បីដោះដូទំនិញគ្នាមកម្លះ បើទោះវាជាការងារមួយដែលមានតាំងពីយូរយារណាស់មកហើយក្តី ក៏ប្រភេទការងារនេះនៅ តែមិនអាចខ្វះបានដែរ ហើយក៏រឹតតែត្រូវការនូវថ្ងៃអនាគតផងដែរ៕

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com