៣ វិធីដើម្បីកែប្រែក្តីទុក្ខរបស់អ្នកឱ្យក្លាយទៅជាប្រយោជន៍

  • 2019-01-27 3:54:13
  • ចំនួនមតិ 0 | ចំនួនទស្សនា 684


នៅពេលអ្នកជួបបញ្ហាស្មុគស្មាញ នៅក្នុងដំណើរជីវិតរបស់អ្នក អ្នកប្រាកដជា មានអារម្មណ៍បាក់ទឹកចិត្ត និងមិនចង់ដើរទៅមុខបន្ត។ ដូច្នេះខាងក្រោមនេះ ជាចំណេះដឹងខ្លះៗ ដែលអាចឲ្យអ្នកបង្វែទុក្ខលំបាករបស់អ្នកទៅជាប្រយោជន៍វិញ៖

១. ដើរទៅកាន់ភាពស្ងប់សុខ

ខណៈពេលអ្នកជួបប្រទះរឿងពិបាកៗ ក្នុងការដំណើរជីវិត អ្នកមានអារម្មណ៍ថា អ្នកធ្វើអ្វីលែងកើតទៀតហើយ ពិភពលោកត្រូវចប់ហើយ អ្នកក៏គ្មានសល់អ្វីទៀតដែរ។ ប៉ុន្តែពេលវេលានេះ ជាពេលដ៏សំខាន់ ដែលអ្នកគួរដើរទៅកាន់ភាពស្ងប់សុខ ដោយចាប់ផ្តើមធ្វើនូវសកម្មភាពផ្សេងៗ ដែលជាចំណង់ចំនូលចិត្តរបស់អ្នក។ អ្នកត្រូវតែបញ្ចូលសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឲ្យមានភាពរីករាយ និងមានសន្តិភាពដើម្បីនាំខ្លួនអ្នកទៅកាន់សេចក្តីស្ងប់។

២. ធ្វើចិត្តឲ្យសប្បាយជារៀងរាល់ថ្ងៃ

នៅពេលអ្នកប្រើប្រាស់ភាពលំបាកទាំងឡាយ ទៅបង្កើតគោលដៅផ្ទាល់ខ្លួនដ៏ច្បាស់លាស់មួយ នោះអ្នកនឹងលែងមានភាពភ័យខ្លាចនឹងទទួលយកភាពពិបាកទាំងនោះទៀតហើយ។ អ្នកកាន់តែខិតខំដោះស្រាយវា នោះអ្នកដទៃ ដែលនៅជុំវិញអ្នកនឹងយល់ថាអ្នកក៏កាន់តែរីករាយជាមួយនឹងជីវិតរបស់អ្នកដែរ ទោះបីជាមានឧបសគ្គជាច្រើនមករារាំងក៏ដោយ។ ឧបសគ្គទាំងអស់នោះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ជីវិតរបស់អ្នកពិតជាមានន័យមែន។

៣. ភាពស្ងប់ស្ងាត់នៃភាពច្របូកច្របល

នៅក្នុងជីវិតរបស់អ្នក ការពិបាកជាភាពច្របូកច្របលមួយដែលមករំខានអ្នក។ មានរឿងជាច្រើនដែលអ្នកត្រូវធ្វើ ជាមួយនឹងកិច្ចការផ្សេងៗជាច្រើនទៀត ធ្វើយ៉ាងណាត្រូវតែដើរទៅមុខជានិច្ច។ តាមពិតទៅ រឿងស្មុគស្មាញ ដែលអ្នកជួបរាល់ថ្ងៃនេះ មិនមែនមានន័យថាអ្នកអាចដោះស្រាយវាបានទាំងអស់នោះទេ ដូចនេះអ្នកត្រូវត្រៀមចិត្តទទួលយកវា។ ហើយភាពស្មុគស្មាញនោះ នឹងធ្វើឲ្យអ្នកកាន់តែមានគំនិតច្នៃប្រឌិត និងខិតខំស្វះស្វែងរកផ្លូវដើរ។ ភាពលំបាកដ៏លើសលប់នោះ នឹងជួយលើកទឹកចិត្តអ្នក ឲ្យកាន់តែមានភាពជាម្ចាស់ការលើខ្លួនឯងថែមទៀតផង។

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com