ការលើកលែងទោសគឺជារឿងល្អដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល

  • 2019-02-05 9:11:26
  • ចំនួនមតិ 0 | ចំនួនទស្សនា 401


មនុស្សភាគច្រើនប្រហែលជាគិតថា ការលើកលែងទោស គ្រាន់តែជាការបំភ្លេចរឿងអ្វីមួយចោលតែប៉ុណ្ណោះ តែវាមិនពិតនោះទេ។ ការលើកលែងទោសឲ្យនរណាម្នាក់ គឺជាការការពារខ្លួនអ្នកទៅវិញទេ ព្រមទាំងធ្វើឲ្យអ្នកផ្សំាខ្លួនទៅនឹងស្ថានការណ៍ដ៏ពិបាកៗទៀតផង។ ខាងក្រោមនេះ ជាអ្វីដែលការលើកលែងទោសជួយអ្នកឱ្យមានអារម្មណ៍ធូរស្បើយ៖

អាច​ឲ្យអ្នកគិតតែរឿងល្អៗ៖ នៅពេលអ្នកលើកលែងទោសឲ្យនរណាម្នាក់ ដែលបានធ្វើរឿងមិនល្អចំពោះអ្នក វានឹងធ្វើឲ្យអ្នកគិតថា ហេតុអ្វីបានជាមនុស្សម្នាក់ហ្នឹងធ្វើទង្វើបែបនេះចំពោះអ្នក ហើយអ្នកក៏នឹងយល់ដែរថា ហេតុអ្វីបានជាមនុស្សទាំងអស់នោះមានអារម្មណ៍មិនល្អចំពោះអ្នក។

ក្តីមេត្តានៅក្នុងចិត្ត៖ ការលើកលែងទោសផ្តល់ឲ្យអ្នកមានចិត្តមេត្តា ហើយធ្វើឲ្យអ្នកមានការព្រួយបារម្មណ៍នូវអ្វី ដែលអ្នកដទៃបានទទួលរងពីអ្នក​។ វាក៏បានបង្ខំអ្នកឲ្យបង្ហាញនូវក្តីមេត្តាចំពោះជនទាំងឡាយណាដែលគ្មានផ្ទះសប្បែង គ្មានអាហារបរិភោគ ហើយនេះជារឿងដែលអ្នកអាចចែករំលែកការឈឺចាប់ពីពួកគេបាន។

ចេញពីអតីតកាល៖ ការដែលអ្នកនៅតែចាំអតីតកាលដ៏ឈឺចាប់ គឺគ្មានបានអ្វីមកវិញនោះទេ ក្រៅពីការខកចិត្ត និងតូចចិត្ត។ ដូច្នេះហើយការលើកលែងទោសនឹងជួយឲ្យអ្នកចាកចេញពីអតីតកាលដ៏សែនអាក្រក់ ហើយត្រលប់មករស់នៅជាមួយបច្ចុប្បន្នកាលដ៏រីករាយវិញ។

អ្នកក្លាយជាមនុស្សពូកែអត់ធន៖ ការអភ័យទោស ជួយឲ្យអ្នកទទួលបាននូវបទពិសោធន៍ដ៏ពិបាកៗ ជាច្រើន ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ ដែលពូកែអត់ទ្រាំគ្រប់រូបភាពទាំងអស់ ដើម្បីដើរទៅរកភាពជោគជ័យ។

 

អត្ថបទ៖ បូ ទីន, ប្រភព៖ beingguru

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com