គម្រោងវិនិយោគថ្មីចំនួន ២ នឹងលេចរូបរាងឡើងនៅក្នុងខែមីនានេះ

  • 2020-03-16 1:44:35
  • ចំនួនមតិ 0 | ចំនួនទស្សនា 398


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យដំណើរការ វិនិយោគគម្រោងថ្មីចំនួន២ទីតាំងបន្ថែមទៀតក្នុងខែមីនានេះ។ បើយោង តាមការចុះផ្សាយរបស់ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ថា ផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូន ដល់ក្រុម ហ៊ុនដូចខាងក្រោមដោយគម្រោងវិនិយោគថ្មីៗទាំង២នោះរួមមាន៖

១-“JIN MING LI JIAN ONE CO., LTD.” គម្រោងបង្កើតរោងចក្រខារអំបោះដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។

២-“SUZEN (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រ និងកាត់ដេរសម្លៀកបំពាក់ដែលមាន ទីតាំង វិនិយោគស្ថិតនៅភូមិវិហារខ្ពស់សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំមានទុនវិនិយោគ ប្រមាណ២,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧២៦កន្លែង។

ហើយកាលពីពេលថ្មីៗនេះរដ្ឋាភិបាលក៏បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ ការស្នើសុំការអនុម័តពីគម្រោងវិនិយោគចំនួន១៥ដែលមានទំហំទឹកប្រាក់ ចំនួន៥៣៩លាន ដុល្លារផងដែរ ហើយយោងតាមកិច្ចប្រជុំ«ច្រកចេញ-ចូលតែមួយ» កាលពីពេលថ្មីៗនេះក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានពិនិត្យពិភាក្សាលើកមតិសុំការពិនិត្យសម្រេចពីរាជ រដ្ឋាភិបាលនូវសំណើវិនិយោគចំនួន១៥គម្រោងជាមួយនឹងទុនវិនិយោគសរុប ប្រមាណ៥៣៩ លានដុល្លារអាម៉េរិក ដែលគ្រោងនឹងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៧,៦២៦កន្លែង៕

 

ដកស្រង់ដោយ៖ បូ ទីន / ប្រភព akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com