ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងសុវត្ថិភាព

  • 2020-02-10 3:37:25
  • ចំនួនមតិ 0 | ចំនួនទស្សនា 112


ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជានៅតែជាគោលដៅទេសចរណ៍​ដ៏ទាក់ទាញ​ និង សុវត្ថិភាព​ចំពោះ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ការធ្វើដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ខណៈខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បាន និងកំពុងផ្តល់ជូននូវរូបភាពទេសចរណ៍ បែបធម្មជាតិថ្មីៗ។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ មានក្រុមរថយន្តក្លាស៊ីក​១០គ្រឿង របស់ភ្ញៀវ ទេសចរអឺរ៉ុប បានចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអូរស្មាច់​ ខេត្តឧត្តរ មានជ័យ ដោយមានគម្រោងស្នាក់នៅកម្ពុជាចំនួន០៦យប់ និងទៅទស្សនាតំបន់ ទេសចរណ៍ សំខាន់ៗមានដូចជា ខេត្តសៀមរាប​ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្រុមរថយន្ត ក្លាសស៊ីកនេះនឹងត្រឡប់ទៅវិញថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកទ្វារដដែល។

រូបភាព akp

ការអញ្ជើញមកទស្សនារបស់ភ្ញៀវទេសចរអឺរ៉ុបនៅកម្ពុជានេះ បានបង្ហាញឱ្យ ឃើញ ពីភាពជឿជាក់ទុកចិត្តរបស់ទេសចរអន្តរជាតិមកលើសន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍរីកចម្រើន និងបដិសណ្ឋារកិច្ចស្វាគមន៌នៅកម្ពុជា។ កម្ពុជានៅតែជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ និងសុខសុវត្ថិភាពសម្រាប់ទេសចរជាតិ និង អន្តរជាតិ។

ដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋខ្មែ-ថៃ ជិត២ពាន់នាក់ ចូលរួមរត់ កម្សាន្ដ អបអរព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ដ្រ-អន្លង់វែងលើកទី២ ដែលព្រឹត្តិការណ៍នេះ  ប្រពឹត្តិទៅកាលពីថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយមានការរៀបចំកម្មវិធីជាច្រើនដូចជា មានការតាំងពិព័រណ៍ ការប្រគំតន្ដ្រី ពិសេសការ ប្រកួតកីឡារយៈពេល៣ថ្ងៃពេញ ដើម្បីអបអរព្រឹត្តិការណ៍កីឡាទេសចរនៅតំបន់បញ្ចប់ សង្គ្រាម និងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម។ កាលពីថ្ងៃសៅរ៍ គណៈកម្មការធិការ ជាតិអូឡាំពិកកម្ពុជា ដោយទទួលបានការអនុញ្ញាតពីក្រសួងទេសចរណ៍ សហការជាមួយ អាជ្ញាធរខេត្ត បានរៀបចំកម្មវិធីរត់កម្សាន្ដពីច្រកព្រំដែនជាំ ឆ្ពោះទៅពើយតារ៉ួន បានទាក់ទាញ អ្នកចូលរួមប្រមាណជិត២,០០០នាក់ ក្នុងនោះក៏មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្ស និងកងកម្លាំង មកពីប្រទេសថៃ ៧៥០នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

 

ដកស្រង់៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com