ក្រសួងវប្បធម៌ស្នើឱ្យមូលនិធិជប៉ុន ជួយផ្តល់អ្នកជំនាញដើម្បីថតវីដេអូឯកសារ​ពីសិល្បៈបុរាណខ្មែរ ជាទម្រង់3D

  • 2020-02-05 2:51:41
  • ចំនួនមតិ 0 | ចំនួនទស្សនា 215


កាលពីម្សិលមិញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធាន អាជ្ញាធរជាតិអប្សរាបានស្នើដល់មូលនិធិជប៉ុន ផ្តល់អ្នកជំនាញដើម្បីថតជាឯកសារវីដេអូ ពីសិល្បៈបុរាណខ្មែរ ជាពិសេសរបាំព្រះរាជទ្រព្យ ក្នុងទម្រង់3D ដើម្បីទុកជាឯកសារសម្រាប់​បង្ហាត់បង្រៀនកូនចៅខ្មែរជំនាន់ក្រោយ។

ការលើកឡើងរបស់លោកជំទាវរដ្ឋមន្រ្ដីនេះ ក្នុង​ឱកាស​ដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអនុញ្ញាតឱ្យលោក Hiroyasu Ando ប្រធានស្ថាប័នមូលនិធិជប៉ុន (JAPAN FOUNDATION) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នេះបើយោងតាម​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។

លោកជំទាវ ភឿង សកុណា បានថ្លែងអំណរគុណដល់លោកប្រធាន Hiroyasu Ando ដែលបានគាំទ្រមជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា ព្រមទាំងសំណូមពរឱ្យលោកបន្តការគាំទ្រនេះ​ចាប់ពី​ឆ្នាំ២០២១​ជាបន្តទៀត។ ជាមួយគ្នានេះ លោកជំទាវក៏សូមសំណូមពរឱ្យលោកប្រធាន​មូលនិធិជប៉ុនពិចារណាក្នុងការបង្កើតការិយាល័យមជ្ឈមណ្ឌលអាស៊ីនៅប្រទេសកម្ពុជា៕

 

ដកស្រង៖ បូ ទីន / ប្រភព៖ akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com