នាវាទេសចរណ៍ COSTA FORTUNA នាំភ្ញៀវទេសចរណ៍ជិត ៣.០០០ នាក់ចូលមកទស្សនាខេត្តព្រះសីហនុ

  • 2019-12-08 3:32:04
  • ចំនួនមតិ 0 | ចំនួនទស្សនា 309


នាវាទេសចរណ៍បរទេសមួយគ្រឿងដែលមានឈ្មោះថា COSTA FORTUNA បាននាំភ្ញៀវ​ទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៣.០០០ នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ​ក្រុង​ព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ១ថ្ងៃ មុននឹងចាកចេញ​ទៅកាន់ប្រទេសសិង្ហបុរី។ ការចូលចតរបស់នាវានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៩។

រូបភាព akp

បើតាមមន្ត្រីច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ COSTA FORTUNA មានសញ្ជាតិ ITALY មានបណ្ដោយ ២៧២.១៥ម៉ែត្រ ទទឹង ៣៥.៥០​ម៉ែត្រ និងមានជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបមានចំនួន២.៦៨៣នាក់ ស្រី១.៤៥០នាក់ មាន ​៦៣សញ្ជាតិ និង​មាន​ នាវិកសរុបចំនួន ៩៨៩នាក់ ស្រី ១៨៣នាក់ មាន ៤១សញ្ជាតិ ។

ជាមួយគ្នានេះ នាវាទេសចរណ៍ COSTA FORTUNA បាននាំភ្ញៀវទេសចរណ៍បរទេស​​ចម្រុះជាតិសាសន៍​មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកប​ដោយសុវត្ថិភាព នៅវេលាម៉ោង៨ និង ១៥នាទី នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។ នាវានេះ​ក៏មានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៨រសៀល នាថ្ងៃដដែលនេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ ភ្ញៀវទេសចរបរទេសដែលធ្វើ​ដំណើរ​តាម នាវាទេសចរណ៍ COSTA FORTUNA កម្សាន្តតាមតំបន់រមនីយដ្ឋាននានា ក្នុងខេត្តព្រះ​សីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ៕

 

ដកស្រង់៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com