ក្រុមហ៊ុន​ជី​ប ម៉ុង ​វិនិយោគទឹកប្រាក់​​ជាង ​​៤លានដុល្លារលើ​គម្រោងកែច្នៃកាកសំណល់

  • 2019-12-07 2:13:06
  • ចំនួនមតិ 0 | ចំនួនទស្សនា 875


ក្រុមហ៊ុន​ជី​ប ម៉ុង ​វិនិយោគទឹកប្រាក់​​ជាង ​​៤លានដុល្លារអាម៉េរិក លើ​គម្រោង​បង្កើត រោងចក្រ ជីប ម៉ុង​ អេកូ​សាយ​ខល (Ecocycle)  ដែលជា​គម្រោង​កែច្នៃកាកសំណល់​ដំបូង គេនៅកម្ពុជា ហើយមានសត្ថមភាពដុត​​កម្ទេច​សំណល់​​​​ឧស្សាហកម្មប្រមាណ ​ ២៤០​តោន​ក្នុង១ថ្ងៃ។

រូបភាព akp

លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើ​រេសិន បានគូសបញ្ជាក់ថា គម្រោង ជីប ម៉ុង អេកូសាយខល​ ដែល​ផ្តួច​ផ្តើម​បង្កើត​ឡើង​នៅដើម​ឆ្នាំ​២០១៩នេះ បាន​ទទួលការគាំទ្រ​​​ពីក្រសួង​បរិស្ថាន​ តាមរយៈលិខិត​អនុញ្ញា​ត​​ចុះ​ថ្ងៃទី១១​​​​​​​​​​​ខែ​មេសាឆ្នាំ​២០១៩ ដែល​អនុញ្ញាត​ឱ្យ​​ក្រុមហ៊ុន​ ជីប ម៉ុង អ៊ិនស៊ី «ប្រមូល​ ដឹកជញ្ជូន ស្តុកទុក និងដុត​កម្ទេច​សំណល់​ឧស្សាហកម្ម»​។

លោកឧកញ៉ាបានមានប្រសាសន៍ថា «​យើង​បានចំណាយ​ប្រាក់​វិនិយោគ​អស់​ជាង ​​៤ លានដុល្លារអាម៉េរិក​លើគម្រោង​នេះ​។​ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងមានបុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​ជាង​១០នាក់ និង អ្នកម៉ៅការបន្ត​ជាង​៥០នាក់ និង​បន្ត​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​នៅ​ពេលខាងមុខ​។ បច្ចុប្បន្ន​​គម្រោងនេះ​បាន​ធ្វើកិច្ចការផ្ទាល់ជាមួយ​តំបន់សេដ្ឋកិច្ច​ពិសេស​​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ ឡ​អេកូសាយខល មានសមត្ថភាពដុត​​កម្ទេច​សំណល់​​​​ឧស្សាហកម្ម​ក្នុងបរិមាណ​១០តោន​ក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏​ ជាង ៧០០០ តោន​ក្នុង១ខែ»។​

សូមបញ្ជាក់ថា ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយទៀត ដែលនៅ ក្រោមដំបូលតែមួយរបស់ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលកើតចេញពីការ វិនិយោគទុនរួមគ្នា​ក្នុង​ទឹកប្រាក់ ២៦២លានដុល្លារអាម៉េរិក រវាងក្រុមហ៊ុនជីប ម៉ុង និងក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន (SCCC) របស់ថៃ៕

 

ដកស្រង់៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com