កម្មវិធីពិព័រណ៌សៀវភៅលើកទី៨ នឹងរៀបចំឡើងនាឆ្នាំចុងឆ្នាំ២០១៩ នេះ
- 2019-12-05 4:19:37
- ចំនួនមតិ 0 | ចំនួនទស្សនា 949
កម្មវិធីពិព័រណ៌សៀវភៅលើកទី៨ នឹងរៀបចំឡើងនាឆ្នាំចុងឆ្នាំ២០១៩ នេះ
បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងទៅលើការរៀបចំ កម្មវិធីពិព័រណ៌ សៀវភៅ ចំនួន៧ លើករួចមកហើយ ដែលមានអ្នកចូលរួមដល់ខ្ទង់ម៉ឺននាក់ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវជន និង ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការអាន។ ហើយដើម្បីលើកស្ទួយវិស័យអំនាននៅកម្ពុជា និងបណ្តុះគំនិតស្មារតីយុវវ័យជំនាន់ក្រោយឱ្យងាកមកស្រលាញ់ការអានឱ្យរឹតតែបានច្រើន ក្រុមគ្រួសារ នៃពិព័រណ៌សៀវភៅកម្ពុជា បានមូលមតិគ្នាជាឯកច្ឆន្ទ ដើម្បីរៀបចំកម្មវិធីនេះម្តងទៀត ជាលើកទី៨ ក្រោមប្រធានបទ “ផ្តើមក្តីស្រមៃ ដែកាន់សៀវភៅ” ដែលកម្មវិធីនេះចាប់ពីថ្ងៃទី១៣-១៥ធ្នូ ឆ្នាំ២០១៩នេះ នៅបណ្ណាល័យជាតិ។
សូមបញ្ជាក់ដែរថា ក្រុមការងាររបស់ Business Record ក៏មានស្តង់លក់សៀវភៅនៅក្នុងថ្ងៃ ពិព័រណ៌សៀវភៅលើកទី៨ នេះដែរ ដែលមានស្តង់លេខ ៤៣។ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ បងប្អូនក៏អាចធ្វើការកក់សៀវភៅទុកមុនផងដែរដើម្បីទទួលបានការបញ្ចុះតម្លៃរឹតតែពិសេស។ ដោយគ្រាន់តែចូលទៅកាន់ Link មួយនេះដើម្បីចុះឈ្មោះ៖ https://bit.ly/368kkWf ។
អត្ថបទ៖ វិសាល
បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ
សូមជួយចែករំលែកអត្ថបទនេះដើម្បីចំនេះដឹង :
អានអត្ថបទ:
Develop by Botin POV | 096 649 72 88 | botin.pov@gmail.com