រដ្ឋាភិបាលស្វាគមន៍ក្រុមហ៊ុននានាដែលនាំបច្ចេកវិទ្យាថ្មីសម្រាប់ប្រទេសកម្ពុជា

  • 2019-12-02 2:55:23
  • ចំនួនមតិ 0 | ចំនួនទស្សនា 371


ឯកឧត្តម ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណី​យ៍​ និ​ង​ទូ​រគមនាគមន៍បានអះអាងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែស្វាគមន៍ក្រុម​ហ៊ុ​ន​នា​នា ដែលអាចនាំមកនូវ បច្ចេកវិទ្យាថ្មី ធនធានថ្មី ការងារថ្មី និង​ឱកាសអភិវឌ្ឍន៍ថ្មី​ៗជា​ច្រើន​ទៀ​ត ​​សម្រាប់ប្រទេស កម្ពុជា។ នេះបើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់​ក្រ​សួ​ងប្រៃសណី​យ៍​​ និ​​ង​ទូ​រគមនាគមន៍។

រូបភាព akp

ក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation Co.​,​L​t​d​. លើវិស័យឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជា​ណាច​ក្រ​ក​ម្ពុ​ជា​កា​លពីចុងសប្តាហ៍ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តម ត្រាំ អ៊ីវ តឹក​ បានលើកឡើងថា ក្រុមហ៊ុន China Unicom បានធ្វើការសម្រេចចិត្តត្រឹ​មត្រូ​វ​ក្នុ​ង​កា​រ​វិ​និ​យោ​គនៅកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាកំពុងអនុវត្តន៍គោលនយោបាយ និងក្តា​ប់​នូ​វ​កា​​លានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ និងសេដ្ឋកិច្ចឌីជីថល ដែ​ល​បា​ន​ចែ​ង​នៅ​ក្នុ​ង​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម​ និងជឿជាក់ថា ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. អាចនាំមកនូវធនធានដ៏មានតម្លៃ និងចូលរួមកាន់តែ​ច្រើនសម្រាប់​ការ​អ​ភិ​វ​ឌ្ឍ​សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. ចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប​ណ្តា​​​ប្រ​តិបត្តិករវិស័យទូរគមនាគមន៍ និងអស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអ​ន្ត​រ​ជា​តិ​យ៉ាងច្រើនកុះករ៕

 

ដកស្រង់៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com