រាជរដ្ឋាភិបាលកម្ពុជាស្វាគន៍គម្រោងវិនិយោគថ្មីបន្ថែមទៀតពីប្រទេសចិន

  • 2019-11-26 2:44:46
  • ចំនួនមតិ 0 | ចំនួនទស្សនា 392


រាជរដ្ឋាភិបាលកម្ពុជាស្វាគន៍គម្រោងវិនិយោគថ្មី​បន្ថែ​មទៀតពីប្រទេសចិន ខណៈដែល កម្ពុជានៅមានសក្តានុពល និងកា​លានុវ​ត្តភា​ពជា​ច្រើន​ទៀ​ត​​ក្នុងការវិនិយោគ។

រូបភាព akp

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម​ Lyu Xinhua​ ប្រធានក្រុមប្រឹក្សាជំរុញកិច្ច សហប្រតិបត្តិការត្បូង-ត្បូង (Council for Promoting South-South Cooperation) នៃសា​ធា​រ​ណ​រ​ដ្ឋ​ប្រ​ជា​មា​និតចិននាពេលថ្មីៗនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ឯកឧត្តមអគ្គបណ្ឌិតស ភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ប្រាប់ភាគីចិនថា ​ដើម្បីទាក់ទាញ និងជំរុញការវិនិយោគ រាជរដ្ឋាភិបាល កម្ពុជាបាន និងកំពុង​ខិតខំ​ធ្វើ​កំណែ​ទម្រ​ង់​លើ​គ្រប់វិស័យទាំងក្នុងក្របខ័ណ្ឌគោលនយោបាយ គតិយុត្ត និងបច្ចេក ទេស។ ទន្ទឹមនេះ ក្រសួ​ង​-ស្ថាប័នពា​ក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុ​ជាក៏បានត្រៀមខ្លួនជាស្រេចដើ​ម្បីសហការជាមួ​យភា​គី​ចិ​ន​ហើយនាពេល ឆាប់ៗខាងមុខនេះ ភាគីទាំងពីរនឹងរួមគ្នា រៀបចំវេទិកាសេដ្ឋកិច្ច និងពាណិជ្ជក​ម្មក​ម្ពុ​ជា​-ចិន និងបង្កើតយន្តការសម្របសម្រួល មួយដើម្បីជំរុញ និងទាក់ទាញការវិនិយោគ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា គម្រោ​ង​វិ​និ​យោ​គពីប្រ​ទេសចិនបានរួ​មវិភាគទានយ៉ាង​ធំធេងដ​ល់ការអ​ភិ​វឌ្ឍនៅកម្ពុជា និងរួម ចំណែកជួយឱ្យ​ក​ម្ពុ​ជាសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពព្រមទាំង បានបង្កើតការងារ និងផ្តល់ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាជនកម្ពុជា៕

 

ដកស្រង់៖ បូ​ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com