នាវាទេសចរណ៍អន្តជាតិមួយ នាំភ្ញៀវទេសចរបរទេសជិត ២.០០០នាក់ ចូលចត​នៅកំពង់ផែក្រុងព្រះសីហនុ

  • 2019-11-17 3:57:58
  • ចំនួនមតិ 0 | ចំនួនទស្សនា 281


មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ  SUN PRINCESS បាននាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ជិត២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ១ថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ។

រូបភាព akp

តាមមន្ត្រីច្រកទ្វារអន្តរជាតិក្រុងព្រះ សីហនុបានឱ្យដឹងបន្តថា នាវាទេសចរណ៍ SUN PRINCESS មានសញ្ជាតិ BEAMUDA មានបណ្ដោយ ២៦១.៣០ ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជម្រៅទឹក ៨.២០ម៉ែត្រ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ក្នុងនោះភ្ញៀវ​ទេស​ចរសរុបចំនួន ១.៩៦៩នាក់ ស្រី ១.០៧៨នាក់ និងមាននាវិកសរុបចំនួន ៨៧៤នាក់ ស្រី ១៣៥នាក់។ នាវាទេសចរណ៍ SUN PRINCESS បាននាំភ្ញៀវទេសចរបរទេសមកពី​ប្រទេស​វៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥ និង ៤០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវានេះមានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណា​ចក្រកម្ពុជា នៅវេលាម៉ោង ១៦រសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។

ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ SUN PRINCESS មាន​សញ្ជាតិច្រើនជាងគេ មានដូចជា អូស្រា្ដលី ១.៦២៤នាក់ ចក្រភពអង់គ្លេស ១៦៣នាក់ និងក្រៅ​ពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។

សូមបញ្ជាក់ថា ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ ២០១៩ និងដល់ ខែមេសា ដើមឆ្នាំ ២០២០​ខាងមុខ ដែលជារដូវប្រាំង នាវាទេសចរណ៍បរទេស​នឹងនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មក​ពីតំបន់អឺរ៉ុប និងអាស៊ីចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន ព្រោះ​រដូវ​​ប្រាំងមិនមាន ជួបហានិភ័យនូវព្យុះ ភ្លៀង ដូចរដូវវស្សា៕

 

ដកស្រង៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com