ការរៀបចំខ្លួនទាំង ៤ចំណុចរបស់លោក Elon Musk

  • 2019-11-08 8:40:01
  • ចំនួនមតិ 0 | ចំនួនទស្សនា 582


១. ការត្រៀមខ្លួន៖ ជាការពិតណាស់គ្មាននរណាម្នាក់អាចដឹងមុនទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង។ ដូចគ្នានេះដែរ សូម្បីតែលោក Elon Musk ក៏ជាមនុស្សសាមញ្ញម្នាក់ដែរ ដែលមិនអាចមានសមត្ថភាពក្នុងការទស្សន៍ទាយដឹងរឿងនាថ្ងៃអនាគតបានឡើយ។ ដូច្នេះហើយ សម្រាប់ក្រុមហ៊ុនរបស់លោក ដែលលោកបានបង្កើតឡើងនេះក៏លោកបានរៀបចំផែនការយុទ្ធសាស្រ្តទុកជាមុន ដើម្បីធ្វើឱ្យប្រាកដថាការងារដែលលោកគ្រោងទុកនោះ វាពិតជាដើរដោយរលូន និង ខ្លាំងក្លាពិតប្រាកដមែន។ សម្រាប់លោក Elon Musk មុនពេលលោកចេញប្រឡូកក្នុងការរកស៊ីទៅលើវិស័យណាមួយលោករមែងតែងតែបានធ្វើការត្រៀមលក្ខណផ្លូវចិត្តទុកជាមុន ថាតើគួរធ្វើបែបណាដើម្បីបន្តនូវភាពរុងរឿងនៃការងាររកស៊ីនោះបានរហូត។

២. លេសមានសម្រាប់តែអ្នកចាញ់៖ សហគ្រាសដ៏ជោគជ័យមួយរូបនេះរមែងតែងតែប្រកាន់នូវជំហរក្នុងការស្តាប់ និង ​និយាយស្តីពោរពេញទៅដោយហេតុផលជានិច្ចជាជាងយកលេសណាមួយដើម្បីគេចចេញពីបញ្ហា ឬ កំហុសឆ្គណាមួយដែលខ្លួនកំពុងតែប្រឈម។ ម្យ៉ាងវិញទៀតព្រោះតែអត្តចរិតព្រមទាំងលំនាំនៃការគិតដូច្នេះហើយ ទើបធ្វើឱ្យលោកកាន់តែទទួលបានភាពរីកច្រើនលូតលាត់ទៅលើគ្រប់វិស័យនៃមុខជំនួញរបស់លោកជានិច្ច។

៣. ផ្លាស់ប្តូរបែបវិជ្ជមាន៖ លោក​ Elon Musk ធ្លាប់បាននិយាយថា៖ ប្រសិនបើយើងបង្កើតអ្វីមួយដែលមានប្រយោជន៍ហើយនោះ មិនថាតិច ឬច្រើនក៏ដោយ នោះវាគឺជារឿងល្អមួយរួចបាត់ទៅហើយ។ មិនមែនទាល់តែចាំបាច់ធ្វើរឿងធំនោះទេ ឱ្យតែមានប្រយោជន៍នោះតិចតួចក៏ដោយ ក៏វាអាចជាចំណែកមួយក្នុងការផ្លាស់ប្តូរពិភពលោកក្នុងផ្លូវវិជ្ជមានបានដែរ។ ជាការពិតណាស់នៅពេលដែលអ្នកដទៃបានមើលឃើញនូវទង្វើល្អរបស់អ្នកដែលអ្នកបានធ្វើដើម្បីសង្គជាតិ នោះពួកគេនឹងចាប់ផ្តើមគោរព និងផ្តល់តម្លៃដល់អ្នកជាក់ជាមិនខាន មិនថាក្នុងជំនាន់នេះ ឬក៏ជាជំនាន់ក្រោយៗនៃកូនចៅរបស់អ្នកនោះទេ។

៤. អានសៀវភៅ៖ បើទោះបីជាលោកមាននាមថាជាមហាសេដ្ឋីលំដាប់កំពូលតារាងរបស់ ពិភពលោកហើយក៏ដោយ ប៉ុន្តែលោកមិនដែលឈប់រៀនសូត្រនោះឡើយ ហើយលោកតែងតែចំណាយពេលចុងសប្តាហ៍របស់លោកដើម្បី អានសៀវភៅ និង បន្តការស្រាវជ្រាវអ្វីដែលថ្មីៗជានិច្ច។ ដូច្នេះហើយទើបលោកតែងតែមាននូវគំនិតក្នុងការបង្កើតថ្មីជារឿយៗដើម្បីបំពេញរាល់តម្រូវការដែលមនុស្សលោកកំពុងតែត្រូវការ។

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com