ជប៉ុនបញ្ជាក់ពីជំហររបស់ខ្លួន នឹងនៅតែបន្តកិច្ចសហប្រតិប​ត្តិកា​រជិ​ត​ស្និ​ទ្ធ​​​គ្រប់វិស័យជាមួយកម្ពុជា

  • 2019-11-07 3:33:32
  • ចំនួនមតិ 0 | ចំនួនទស្សនា 56


ឯកឧត្តម SUZUKI Hideo ឧបការីរដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិនៃក្រសួងការបរទេសជ​ប៉ុ​ន​បា​ន​
ប​ញ្ជា​​ក់ជំហរថា រដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិ​ការជិត​ស្និទ្ធ​គ្រប់​វិស័​យ​ជា​មួយកម្ពុជា និងបន្តពង្រឹងទំនាក់ទំនង ទ្វេភាគីរវាង ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំថែមទៀត។

រូបភាព akp

ក្នុងជំនួបជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​ម​ន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួ​ង​សេ​ដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម SUZUKI Hideo បានមានប្រសាសន៍ថា ប្រទេសទាំងពី​រនឹ​ង​ព​ង្រឹងទំ​នា​ក់ទំនងទ្វេភាគីថែមទៀត​តាមរយៈការពង្រីក​កិច្ចសហប្រតិបត្តិការ​ និងការគាំទ្រ ក្នុងវិស័យនានា រួមទាំង​ផ្នែក​ហិរញ្ញវត្ថុ និងបច្ចេកទេស ក៏ដូចជាការជំរុញដល់​ការអភិវឌ្ឍ​វិស័យ​ឯកជននានាឱ្យ​កាន់​តែរីកចម្រើន​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការជាក់ស្តែង និង​វិស័យអាទិភាព​នានារបស់​រា​ជរដ្ឋាភិបាល​កម្ពុជា។ ជាមួយគ្នានេះដែរ ជប៉ុនក៏នឹងបន្តផ្តល់ការគាំទ្រ និងជំរុញរាល់គ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដូចជា កិច្ចសហ​ប្រតិបត្តិ​ការ មេគង្គ-ជប៉ុន និង ​អាស៊ាន-ជប៉ុន ជាដើម។

តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បាន​សន្យា​ផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ដល់​ព្រះ​​រាជាណាចក្រកម្ពុជា សរុបចំនួនប្រមាណជាង ៥ ០០០ លានដុល្លារអាម៉េរិក ក្នុង​នោះ​មា​ន​ហិ​រ​ញ្ញប្បទានឥតសំណងប្រមាណជាង ៣ ៥០០ លានដុល្លារអាម៉េរិក។ តួលេខនេះ មិន​រា​ប់​ប​ញ្ចូ​ល​កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានា ដែលត្រូ​វ​បា​ន​ផ្តល់ដោយប្រជាជន និងសប្បុរសជនជប៉ុន ជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ឡើយ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុ បានថ្លែងអរគុណចំពោះប្រទេសជប៉ុន និងប្រជាជនជប៉ុន ដែលបានរួមចំណែក យ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍​ប្រទេ​ស​ក​ម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។ ជាក់ស្តែង  សមិទ្ធផល ផ្លែផ្កាជាច្រើនដែលកម្ពុជាសម្រេចបាន មានការចូលរួមចំណែក និង​គាំ​ទ្រយ៉ាងសកម្ម ទាំងធនធានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស​ពីប្រទេសជប៉ុន និង​ប្រ​ជា​ជ​នជប៉ុន៕

 

ដកស្រង៖ បូ​ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com