ឯកឧត្តម វង្សី វិស្សុត៖ សេដ្ឋកិច្ចឌីជីថល គឺជាឃ្នាស់ថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

  • 2019-11-05 2:04:05
  • ចំនួនមតិ 0 | ចំនួនទស្សនា 414


ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិ​ប​តី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ ការប្រមើលមើលពីការ ប្រែក្លាយសេដ្ឋកិច្ចនៅ​កម្ពុជា៖ ក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំពិគ្រោះយោបល់នេះសហ​ការរៀប​ចំដោ​យក្រសួ​ងសេដ្ឋកិច្ចនិងហិរ​ញ្ញ​វត្ថុ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និងCDRI នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។

រូបភាព akp

ឯកឧត្តម វង្សី វិស្សុត ប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំពិគ្រោះ យោលបល់នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត បន្ទាប់ពីក្រុមការងារបានធ្វើទស្សន កិច្ចសិក្សាទៅតំបន់ស៊ីលីខុនវ៉ាលេ និងការរៀបចំកិច្ចប្រជុំតុមូលជាមួយ WB នៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តផ្តល់នូវវេទិកា សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរគំនិតទស្សនៈ ក្នុងគោលដៅកំណត់ឱ្យបាននូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសា​ស្រ្ត​​ដ៏ត្រឹមត្រូវមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងរយៈពេលវែង។

ឯកឧត្តម វង្សី វស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជាដូចជា៖ ១.ការបង្កើតនិងដាក់ឱ្យដំណើរការមូល និធិអភិវឌ្ឍន៍ជំនាញ(SDF), ២.ការបង្កើតនិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មីតេជោ, ៣.ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព (EPC) និង ៤.ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។ ជាលទ្ធផល ជាក់ស្តែង ការរៀបចំថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មី និងសហគ្រិនភាព កំពុងតែមានវឌ្ឍនភាពទៅមុខគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ វប្បធម៌ស​ហ​​គ្រិនភាពកាន់តែត្រូវបានលើកកម្ពស់ ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមជំរុញនវានុវត្តន៍ និងធ្វើឌីជីថលភាវូបនីយកម្មនៅក្នុងអាជីវកម្មរបស់ខ្លួន ហើយក៏មានគ្រឹះស្ថាន បណ្តុះបណ្តាលនិងសក​ល​​​វិទ្យាល័យខ្លះបានដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញ និងសហគ្រិនភាពជាបណ្តើរៗផងដែរ។

 

ដកស្រង៖ បូ ទីន /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com