ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យសហគ្រិនចិនបន្តមកបណ្ដាក់​ទុនវិនិយោគ​នៅកម្ពុជា

  • 2019-10-08 2:25:08
  • ចំនួនមតិ 0 | ចំនួនទស្សនា 335


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យ​ស​ហគ្រិនចិនមកវិនិយោគបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ហើយកុំមានការភ័យព្រួយ​ចំ​ពោះ​​​​​ចំណុចណាមួយនៅប្រទេសកម្ពុជាឱ្យសោះ ដោយសារតែចិន និងកម្ពុជាមាន​ទំនាក់ទំនងល្អ និ​ង​មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួចទៅហើយ។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូ​អមនាយក​រដ្ឋ​ម​ន្ត្រី​។

រូបភាព akp

 

ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងបានបញ្ជា​ក់​អំពី​ទំនាក់ទំនង ដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជានិងចិន ។ ជាមួយគ្នានេះ ក្នុងជំនួបជាមួយសហគ្រិនដែល​មកពីបណ្ដា​ខេត្តផ្សេងៗ​នៃ​ប្រទេសចិន ហើយសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលមកសិក្សាអំពី សក្តានុពល និងឱកា​ស​វិនិ​យោគ​នៅកម្ពុជានោះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងពាក់ព័ន្ធ​នឹង​អ្វី​ដែ​ល​កន្លង​មក ដោយបានស្នើទៅថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានា ធិបតីចិន ស៊ី ជីនពីង និង​នាយ​ករដ្ឋមន្ត្រីចិន លឺ ខឺឈាង ដែលក្នុងនោះមាន ទី១- គឺស្នើឱ្យ ក្រុមហ៊ុនចិនដែលកំពុងដាក់​ទុន​នៅ​កម្ពុជាបន្តនិយោគនៅកម្ពុជា ទោះបីជាមានបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពី​កម្ពុ​ជាក៏ដោយក៏សម្ដេចស្នើឱ្យចិននៅតែបន្តធ្វើការវិនិយោគ​នៅក្នុងប្រទេសកម្ពុជាជា​បន្តទៀ​ត​ដែរ។ ទី២-  សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើ​យ៉ាងណាឱ្យពាណិជ្ជករអ្នក​វិនិយោគ​ចិ​ន​ថ្មីៗ ​របស់ចិនមកបណ្ដាក់ទុននៅកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅកម្ពុជា គឺមានន័យថាថែរក្សាចាស់ និងបង្កើនការវិនិយោគថ្មី។ ទី៣- សម្ដេចតេជោបានស្នើទៅ​ថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារ ចិនឱ្យកាន់តែធំជាង មុន​សម្រាប់ការនាំចូល​ផលិត​​ផល​ក​សិ​ផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។

សម្ដេចបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ នៅមានសក្ដា​នុព​ល​ជាច្រើនក្នុង​ការ​​ធ្វើ​​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះយើង​មានរួច​ហើ​យ​នៅ តំបន់សេដ្ឋកិច្ចសេរី​រវាងអាស៊ាន-ចិន  ដូច្នេះគួរតែពិនិត្យមើលសក្តានុពល​ដែលអាច​នាំ​ចេ​ញ​​ផលិតផលកម្ពុជា​នាំចេញ​ទៅ​កាន់ទីផ្សារចិន៕

 

ដកស្រង់៖ បូ ទីន /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com