រដ្ឋាភិបាលរំពឹងថា ចំណូលពន្ធគយឆ្នាំនេះ​អាចលើសផែនការប្រមាណជាង ៨០០លានដុល្លារអាម៉េរិក

  • 2019-10-02 3:08:44
  • ចំនួនមតិ 0 | ចំនួនទស្សនា 269


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​​នសម្ដែងដោយសុទិដ្ឋិនិយម និង រំពឹងថាចំណូលពន្ធគយឆ្នាំនេះ​អាចលើសផែនការប្រមាណជា ៨​​​០០លានដុល្លារអាម៉េរិក ខណៈដែលអតិរេកសាច់ប្រាក់ក្នុងរយៈពេល៩ខែ មាន​ជាង១៥ពាន់​លា​នដុល្លារអាម៉េរិក និងមាសជាង៣០តោននោះ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិ​ស្សិ​ត​​ថ្នាក់បរិញ្ញា​ប​ត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១១៨៣នាក់ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ​​២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័​​រ​ណ៍ កោះ​ពេជ្រ សម្ដេចបានថ្លែងថា គិតត្រឹមតែ ៩ខែចុងក្រោយនេះ ចំណូលដែលបានមកពីគយ បាន​​ដល់ទៅ​ជា​ង១០៥% ទៅហើយ។

ចំ​ណូ​លពន្ធគយឆ្នាំនេះ​អាចលើសផែនការប្រមាណជា ៨០០លានដុល្លារសហរដ្ឋអាមេរិក ព្រោះ​ឥ​ឡូវនេះចំណូលពន្ធគយប្រមាណ ១០៥% នេះ ស្មើនឹង ២៣៨៤លានដុល្លារសហរដ្ឋអា​មេ​រិ​ក​។ ​នេះបើយើងគិតជាមធ្យមតែ ២៥០លានសហរដ្ឋអាមេរិកក្នុងមួយខែ ហើយនៅ​សល់​៣​ខែ​ទៀ​ត។ ដូច្នេះហើយឆ្នាំនេះគ្រាន់តែផ្នែកគយមួយ ចំណូលលើសការគ្រោងទុកប្រមាណជា ៨០០​លា​នដុល្លារសហរដ្ឋអាមេរិក។ សម្ដេចបន្តថា ក្នុងមួយខែ​យើងមានប្រាក់​ចំ​ណូ​​​លប្រមាណជា ៥០០លានដុល្លារសហរដ្ឋអាមេរិក ហើយចាយត្រឡប់ទៅវិញ ប្រមាណជា ៣​០០លានដុល្លារសហរដ្ឋអាមេរិក ដូច្នេះយើងសន្សំមួយខែក្នុងប្រមាណជា២០០លានដុល្លារ​ស​ហរដ្ឋអាមេរិក។ ប្រការនេះហើយ ដែលយើងមានប្រាក់វិនិយោគខ្លួនឯង ដោយមិនរង់​ចាំ​អ្វី​ៗ​ក៏​បរទេសនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងឱ្យដឹងដែរថា  អតិរេកសាច់​ប្រាក់​របស់​យើងមកដល់ពេលនេះ បើខ្ញុំមិនគិតអំពីប្រាក់បម្រុងអន្តរជាតិ ដែលមកទល់នឹងខែសីហា​កន្ល​ង​ទៅនេះមានជាង១៥ពាន់លានដុល្លារអាម៉េរិក ជាមួយនិងមាសជាង ៣០តោន​​។ សម្ដេ​ច​ថ្លែងថា ក្នុងនោះមាសមរតកដើមដែលតម្កល់នៅប្រទេសស្វ៊ីសហើយគេប្រគល់ឱ្យមកវិញ មា​ន​​ចំនួន ១២តោន មាសដែលធនាគារជាតិទិញហើយទុកនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស​ចំនួ​ន​ ១៥​តោន និងមាសដែលធនាគារជាតិតម្កល់ទុកនៅទីក្រុងភ្នំពេញមានចំនួន៣តោន តែ​ចំ​នួ​ន​វាតិចតួចទេបើគិតទឹកប្រាក់ដែលយើងមាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងដែរថា តាំ​ពីប្រាក់បម្រុងសូន្យដុល្លារ រហូតទៅ១៥ពាន់លានដុល្លារអាម៉េរិកគឺយើមិនបានប៉ះពាល់ទេ ហើ​​យសាច់ប្រាក់ដែលយើង កំពុងមានសព្វថ្ងៃ ជិត៤០០០​លានដុល្លារសហរដ្ឋអាមេរិក​សម្រាប់​ចា​យ​រាល់ថ្ងៃ៕

 

ដកស្រង់ដោយ៖ បូ ទីន /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com