បុគ្គលជោគជ័យទាំង៧ ដែលងើបចេញពីភាពក្រីក្រ

  • 2019-10-01 7:13:44
  • ចំនួនមតិ 0 | ចំនួនទស្សនា 408


អ្នកប្រហែលជាគិតថាពួក​អ្នក​មាន​ទ្រព្យសម្បត្តិជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ​គឺ​ដោយសារ​ពួកគេ​កើត​មក​ក្នុង​ត្រកូល​គ្រួសារ​ខ្ពង់ខ្ពស់​ និង​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ទៅ​ហើយ។ ប៉ុន្តែ ​បើ​គិត​ឲ្យ​លម្អិត​ទាក់ទង​នឹង​បញ្ហា​នេះ​ គេ​អាច​និយាយ​បាន​ថា​ ​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន មិន​ប្រាកដ​ថា មាន​ដើម​កំណើត​ចេញ​ពី​គ្រួសារ​អ្នក​មាន​ទេ តែ​ពួកគេ​ខ្លះ​កើត​ចេញ​ពី​គ្រួសារ​អ្នកក្រ​ដែរ។ ហើយខាងក្រោម​នេះ គឺ​ជា​សេដ្ឋី​ទាំង ១០​​ដែល​សុទ្ធ​តែ​មាន​ធ្លាប់​ជួប​ប្រទះ​នឹង​ស្ថានភាព​ក្រ​លំបាក​យ៉ាង​ខ្លាំង មុន​ពេល​ទទួល​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ជីវិត៖

រូបតំណាង

) លោក Ed Liddy ជា CEO របស់ក្រុមហ៊ុន AIG
​លោកកើត​នៅ​ឆ្នាំ ១៩៤៦ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក​ នៅអាយុ១២ ឆ្នាំ ឪពុក​របស់ Ed Liddy បាន​ស្លាប់ ជាហេតុ​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​មូល​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ហើយ​ពេល​ខ្លះ​ក៏​គ្មាន​អាហារ​បរិភោគ​ផង​។ ប៉ុន្តែ​បើ​ទោះបីជាមាន​ការ​លំបាក​ក្តី ​យុវជន​ម្នាក់​នេះ​ ​បាន​ព្យាយាម​សិក្សា និង​ធ្វើ​ការ​រហូត​ក្លាយ​ទៅ​ជា​មហាសេដ្ឋី​ម្នាក់ ដែល​មាន​ទឹក​ប្រាក​រាប់ពាន់​លាន​ដុល្លា​ក្នុង​ដៃ។

) លោក Sheldon Adelson ជា CEO របស់ក្រុមហ៊ុន Las Vegas Sands 
ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ លោក បាន​ធ្វើ​ជា​អ្នក​បើក​តាក់ស៊ី​តាំង​ពី​ក្មេង​មក​ម៉្លេះ ហើយ​លោក​ក៏​ធ្លាប់​ដើរ​លក់​កាសែត​តាម​ដង​ផ្លូវ​ផង​ដែរ។ តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ លោក Sheldon Adelson បាន​ក្លាយ​ជា CEO របស់​ក្រុមហ៊ុន Las Vegas Sands ហើយ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណជាង ៣៦ ពាន់​លាន​​ដុល្លា​អាមេរិក។

) លោក Roman Abramovich សេដ្ឋីជនជាតិ រុស្ស៊ី
លោក Roman Abramovich បាន​កើត​ក្នុង​ប្រទេស​រុស្ស៊ី ក្នុងឆ្នាំ១៩៦៦។ កាល​ពី​នៅ​ក្មេង លោក​ធ្វើ​ជា​អ្នក​លក់​ឥវ៉ាន់​បន្តិច​បន្តួច​នៅ​តាម​ដង​ផ្លូវ។ ប៉ុន្តែ​ ក្រោយ​មកបាន​ព្យាយាម​ជំនះ​ឧបសគ្គ​ជា​ច្រើន រហូត​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​អាយុ ៣០ឆ្នាំ។ លោក មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណជាង ២៣ ពាន់​លាន​ដុល្លា​អាមេរិកឯណោះ។

) លោក Ingvar Kamprad ជាសេដ្ឋីជនជាតិ ស៊ុយអែត
​​លោកកើត​ក្នុង​ឆ្នាំ ១៩២៦ ក្នុង​​ប្រទេស​ស៊ុយអែត។ កាល​ពី​កុមារភាព លោក​គឺ​ជា​លក់​ឈើគូស​នៅ​តាមដង​ផ្លូវ ហើយក្រោយ​មក​ទៀត លោកក៏បាន លក់ ត្រី លក់ ប៊ិច និង របស់របរ​ជា​ច្រើន​ទៀត រហូត​មាន​លទ្ធភាព​បើក​ក្រុមហ៊ុន​លក់​រាយ​ដ៏ធំ​មួយ​ឈ្មោះ​ថា IKEA។ នៅ​ពេល​បច្ចុប្បន្ន​នេះ​លោក មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណជាង ២៣ ពាន់​លាន​ដុល្លា​អាមេរិក។

) លោក Karl Albrecht សេដ្ឋីជនជាតិអាល្លឺម៉ង់
លោក Karl Albrecht កើត​នៅ​ឆ្នាំ ១៩២០ ក្នុង​ប្រទេស​អាល្លឺម៉ង់។ កាល​ពី​នៅ​ក្មេង លោក​មាន​ជីវភាព​លំបាក​យ៉ាង​ខ្លាំង ហើយ​លោក​ក៏​ធ្លាប់​ចូល​បំរើ​កងទ័ព​ក្នុងសង្រ្គាមលោកលើកទី២ ផង​ដែរ​ តែ​ក្រោយ​ ពេល​សង្គ្រាម​បញ្ចប់ លោក​បាន​បើក​ហាង​លក់​គ្រឿង​ទេស​ ទទួល​បាន​​ជោគជ័យ រហូត​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី​នៅ​អាល្លឺម៉ង់។

) លោក Howard Schultz ជាCEO របស់ក្រុមហ៊ុនកាហ្វេ Starbucks 
លោក Howard Schultz ​កើត​ក្នុង​ទី​ក្រុង ​New York សហរដ្ឋអាមេរិក។ គ្រួសារ​របស់​លោក មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ ការ​រស់​នៅ​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន។ ប៉ុន្តែ​លោក​តែង​តែ​ព្យាយាម​ជំនះ​ភាព​ក្រីក្រ​ជានិច្ច​។ លោក បាន​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ជា​មួយ​នឹង​ហាង​កាហ្វេ​តូច​មួយ​ដែល​មាន​ឈ្មោះថា Starbucks។ អាជីវកម្ម​នេះ ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ពង្រីក​សាខា​ជា​ច្រើន​នៅ​លើពិភពលោក ។

) លោក Laxmi Mittal សេដ្ឋីជនជាតិឥណ្ឌា
លោក Laxmi Mittal មាន​ដើម​កំណើត​ក្នុងឆ្នាំ១៩៥០ នៅ​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា។ កាល​ពី​នៅ​កុមារ លោក​ប្រឈម​នឹង​បញ្ហា​ជីវភាព​ខ្លាំង ហើយ​សូម្បី​តែ​កន្លែង​គេង​ក៏​លោកមិន​មានដែរ ព្រោះ​គ្រួសារ​របស់​លោក មាន​សមាជិក​សរុបដល់​ទៅ​២០នាក់ឯណោះ។ យ៉ាងណាក៏ដោយ ជីវភាព​ក្រីក្រ​មិន​អាច​រារាំង​ជីវិត​របស់​លោក ក្នុង​ការ​ក្លាយ​ទៅ​ជា​សេដ្ឋី​នោះ​ទេ។ លោក ក្លាយទៅជា CEO របស់​ក្រុមហ៊ុន ArcelorMittal ហើយ​មាន​ទ្រព្យ​សម្បត្តិ​សរុបជាង ២៨ លាន​ដុល្លា​អាមេរិក​នៅពេល​បច្ចុប្បន្ន៕

 

អត្ថបទ៖ បូ ទីន

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com