ទម្លាប់ទាំង ៦ ដែលជួយដល់ខួរក្បាលរបស់អ្នក

  • 2019-09-20 3:14:36
  • ចំនួនមតិ 0 | ចំនួនទស្សនា 1520


សព្វថ្ងៃមនុស្សមានការងារច្រើន និង មិនសូវមានពេលទំនេរលំហែកាយដើម្បីជួយសម្រួលដល់ខួរក្បាលរបស់ពួកគេឡើយ។ ហើយនៅក្នុងជីវភាពការងារប្រចាំថ្ងៃនេះផងដែរក៏បានធ្វើឱ្យមនុស្សម្នាក់ៗទទួលរងនូវសម្ពាធជាច្រើនដែលជាហេតុធ្វើឱ្យខួរក្បាលរបស់ពួកគេដំណើរការដោយឥតឈប់ឈរ។ ទាំងនេះហើយដែលជាហេតុដល់ចម្បងមួយដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ខ្លាំងចំពោះការថែទាំសុខភាពខួរក្បាលរបស់ខ្លួន។ ដូចនេះហើយទើបអ្នកគួរតែអនុវត្តនូវទម្លាប់ទាំង៦ ដូចខាងក្រោមនេះដើម្បីជួយដល់សុខភាពខួរក្បាលរបស់អ្នក៖

១. ញុំាកាហ្វេ៖ ការញុាំកហ្វេ វានឹងជួយដល់ប្រព័ន្ធការពាររបស់ខួរក្បាល។ ហើយវាក៏ជួយទប់ស្កាត់នូវជម្ងឺដែលបំផ្លាញដល់ខួរក្បាលជាច្រើនទៀតផងដែរ ជាពិសេសនោះ គឺជម្ងឺវង្វេង។

២. ញុំាវីតាមីន៖ វីតាមីន B12 និង វីតាមីន D គឺជាវីតាមីនមួយដែលមានសារជាតិជំនួយដល់សុខភាពខួរក្បាលបានយ៉ាងច្រើនបំផុត។

៣. របបអាហារ៖ ខួរក្បាលរបស់យើងបានប្រើប្រាស់ថាមពលជាច្រើនដើម្បីទៅបំពេញតម្រូវការនៃការប្រើប្រាស់របស់យើង។ ដូច្នេះហើយទើបការទទួលទានអាហារឱ្យបានត្រឹមត្រូវ គឺជារឿងដ៏សំខាន់មួយដែលវានឹងជួយផ្តល់ថាមពលដល់ខួរក្បាលរបស់យើង។

៤. ធ្វើសមាធិ៖ ការធ្វើសមាធិនឹងជួយដល់សុខភាពខួរក្បាលយ៉ាងច្រើន ដែលវាអាចធ្វើឱ្យខួរក្បាលមានការសម្រាកបានត្រឹមត្រូវ។

៥. លំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ និង​ ទាងទាត់ វានឹងជួយឱ្យខួរក្បាលរបស់យើងកាន់តែមានគំនិតច្រើន និង ការគិតរឹតតែប្រសើរ។

៦. គេងឱ្យបានត្រឹមត្រូវ៖ ពេលខ្លះខួរក្បាលរបស់យើងនៅតែដំណើរការ បើទោះបីជាយើងកំពុងគេងលក់ក៏ដោយ។ ដូចនេះសូមគេងឱ្យបានគ្រឹមត្រូវដើម្បីឱ្យខួរក្បាលរបស់យើងបានសម្រាកបានត្រឹមត្រូវដូចគ្នា៕

អត្ថបទ៖ បូ​ ទីន

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com