សុភាសិតរបស់កំពូលទស្សនវិទូល្បីៗទាំង៧រូប ដែលអ្នកគួរយល់ដឹង

  • 2019-09-20 8:10:49
  • ចំនួនមតិ 0 | ចំនួនទស្សនា 1041


ការរស់នៅរបស់មនុស្សរមែងតែងតែត្រូវការនូវការអប់រំមួយដែលអាចនាំឱ្យជីវិតរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលទាំងផ្លូវចិត្ត និងផ្លូវកាយ។ ដូច្នេះហើយទើបការអប់រំមួយដែលប្រកបដោយប្រសិទ្ធភាព វាគឺជារឿងមួយដ៏សំខាន់បំផុតដើម្បីធ្វើឱ្យជីវិតរបស់មនុស្សម្នាក់ៗរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលបាន។ ហើយខាងក្រោមនេះគឺជាកំពូលទស្សនអប់រំទាំង០៧ របស់ទស្សនវិទូនៅក្នុងលោក៖

១. សុភមង្គលនឹងមិនអាចកើតមានចំពោះអ្នកដែលមិនសប្បាយចិត្តជាមួយនឹងរបស់ដែលខ្លួនកំពុងមាននោះឡើយ។ (ព្រះពុទ្ធ)

២. កុំខ្វល់ពីអ្នកដទៃដែលមិនសរសើរអ្នក តែអ្នកត្រូវខ្វល់ថា តើអ្នកត្រូវធ្វើយ៉ាងណាឱ្យមានប្រយោជន៍ដល់អ្នកដទៃ។ (ខុង ជឺ)

៣. ទ្រព្យសម្បត្តិមិនអាចធ្វើឱ្យមនុស្សមានគុណធម៏បានទេ តែគុណធម៏នឹងធ្វើឱ្យមនុស្សមានទ្រព្យសម្បត្តិ និងមានរបស់គ្រប់យ៉ាង។ (សូក្រាត)

៤. មនុស្សល្អ មិនចាំបាច់ត្រូវការច្បាប់មកចាប់បង្ខំឱ្យមានទំនួលខុសត្រូវឡើយ ផ្ទុយទៅវិញ មនុស្សអាក្រក់តែងតែរកវិធីគេចចេញពីច្បាប់។ (ផ្លាតូ)

៥. បុគ្គលដែលគ្មានជំនឿទុកចិត្ត លើអ្នកដទៃក៏គង់នឹងមិនអាចស្វែងរកភាពស្មោះត្រង់ពីក្នុងខ្លួនអ្នកដទៃបានឡើយ។ (ឡៅ ស្សឺ)

៦. ភាពឆ្លាត មិនមែនជាសមត្ថភាព ផ្ទុកទិន្នន័យក្នុងខួរក្បាលទេ តែជាការដឹងថា ត្រូវទៅរកទិន្នន័យទាំងនោះ បាននៅកន្លែងណា។ (អាល់ប៊ឺត អាញស្តាញ)

៧. សូមកុំដើរតាមក្រោយខ្ញុំ ខ្ញុំនឹងមិនដឹកនាំអ្នកនោះទេ ហើយក៏សូមកុំដឹកនាំខ្ញុំ ខ្ញុំក៏មិនដើរតាមអ្នកដែរ អ្នកគ្រាន់តែដើរក្បែរខ្ញុំ ហើយរាប់អានខ្ញុំជាកល្យាណមិត្តបានហើយ។

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com