រៀនបង្កើតទម្លាប់ឱ្យក្លាយជាមនុស្សរឹងប៉ឹង

  • 2019-09-19 7:33:52
  • ចំនួនមតិ 0 | ចំនួនទស្សនា 1865


មានបុគ្គលល្បីៗនៅលើពិភពលោកនេះជាច្រើន ពួកគាត់អាចជោគជ័យបានមកដល់សព្វថ្ងៃនេះក៏ព្រោះតែពួកគាត់បានអនុវត្តនូវទម្លាប់ល្អៗជាច្រើន។ ហើយអ្នកប្រហែលជាកំពុងឆ្ងល់ហើយថា តើមានទម្លាប់អ្វីខ្លះដែលធ្វើឱ្យបុគ្គលទាំងនោះជោគជ័យបាន? មនុស្សគ្រប់រូបសុទ្ធតែអាចបង្កើតទម្លាប់ទាំងនេះបាន ប្រសិនបើពួកគេពិតជាមានឆន្ទៈចង់មានទម្លាប់ទាំងនេះពិតប្រាកដមែន។ ដូច្នេះថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះគឺជាទម្លាប់ដែលអាចឱ្យអ្នកយកទៅអនុវត្តន៍បាន៖

១. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលមានគោលដៅលើគ្រប់សកម្មភាព។

២. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើគ្រប់ការងាររបស់ខ្លួន។

៣. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលមានវិន័យ និង តឹងរឹងមកលើខ្លួនឯង។

៤. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលខិតខំរៀនសូត្រ និង អភិវឌ្ឍន៍ខ្លួនជានិច្ច។

៥. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលអានសៀវភៅជាប្រចាំ។ (ការអានដែលប្រកបដោយប្រយោជន៍)

៦. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលចេះគ្រប់គ្រងពេលវេលាបានល្អ។

៧. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលហ៊ានប្រថុយប្រថានដែលប្រកបដោយចំណេះដឹង។

៨. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលមិនបោះបង់ចោលក្តីស្រមៃរបស់ខ្លួន។

៩. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលធ្វើអ្វីដែលខ្លួនស្រឡាញ់។

១០. បង្កើតទម្លាប់ឱ្យក្លាយជាមនុស្សដែលចេះពីដំណោះស្រាយ។

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com