ថ្ងៃសៅរ៍ទី២១ ខែកញ្ញានេះ ស្ថានទូតបារាំងនឹងបើកទ្វារស្វាគមន៍សាធារណជនចូលទស្សនាឧទ្យានដោយសេរី

  • 2019-09-18 4:39:27
  • ចំនួនមតិ 0 | ចំនួនទស្សនា 441


ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីម្សិលមិញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះឱ្យដឹងថា ស្ថានទូតបារាំងនឹងបើកទ្វារស្វាគមន៍សា​ធារណ​ជន​ចូលទស្សនាឧទ្យានដោយសេរី ក្នុងទិវាបេតិ​កភណ្ឌនៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២​០​១​៩​។

ក្នុងសេចក្តីប្រកាសព័ត៌មានបានសរសេរថា ដូចបណ្តាឆ្នាំកន្លងទៅស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើក​ទ្វារស្វាគមន៍ សាធារណជនចូលទស្សនាដោយសេរី។ ស្ថិតក្រោមប្រធានបទ «ដំណើរកម្សាន្តតាមព្រៃព្រឹក្សា» ព្រឹត្តិការណ៍ពិសេសឆ្នាំនេះនឹងអនុញ្ញាតឱ្យអ្នកទស្សនាអាចគយគន់និងស្វែងយល់ពីឧទ្យានដ៏ស្រស់ស្អាតរបស់ស្ថានទូត ដែលជាសួនដ៏ធំមួយនៅរាជធានីភ្នំពេញដែលមានដើមឈើ ផ្កានិងរុក្ខជាតិនានាចម្រុះ​ជាច្រើនប្រភេទ។

រូបភាព akp

យោងតាមការចុះបញ្ជីរុក្ខជាតិធ្វើឡើងដោយអ្នកជំនាញផ្នែកក្សេត្រសាស្រ្តបារាំង និងមន្ត្រីជំ​នាញព្រៃឈើខ្មែរ ស្ថានទូតបារាំងមានដើមឈើជាង ២០០ដើម ត្រូវជាជាង៥០ប្រភេទផ្សេងៗគ្នា ដែលកំពុងដុះត្រ​ឈឹ​ង​ត្រឈៃក្នុងឧទ្យានទំហំ៤,៥ហិកតា។ បន្ថែមពីលើនេះ មានដើមឈើជាង៥០ដើមផ្សេងទៀត ដែលក្រ​សួ​ងបរិស្ថានកម្ពុជា​បានផ្តល់ឱ្យស្ថានទូត ដើម្បីដាំបំពេញបន្ថែមក្នុងក្របខ័ណ្ឌនៃគម្រោងលើកស្ទួយតម្លៃរុក្ខជាតិចម្រុះនៅក្នុង​ឧទ្យាន​​ស្ថានទូត។ ម៉្យាងទៀត ស្លាកពន្យល់ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីបង្ហាញពីប្រភេទដើមឈើគួរឱ្យកត់សម្គាល់មួយចំនួន ។

ដំណើរកម្សាន្តក្នុងឧទ្យានក៏ជាឱកាសមួយ​ សម្រាប់សាធារណជនគយគន់ស្នាដៃគំនូររុក្ខជាតិលើជញ្ជាំងរបស់សិល្បករបារាំងនូប្លា និងវត្ថុសិល្ប:មួយចំនួនដែលរចនាដោយសិល្បករកម្ពុជា អ៊ូ វណ្ណឌី។ ក្នុងទិវាបេតិកភណ្ឌនេះ ស្ថានទូតនឹងបើកទ្វារពេញមួយថ្ងៃ ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល (រួមទាំងពេលថ្ងៃត្រង់ពីម៉ោង១២ដល់ម៉ោង២រសៀលផងដែរ)។ សាធារណជនអាចចូលទស្សនា​ដោយសេរី ដោយមិនចាំបាច់ចុះឈ្មោះ​ជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយក​ចំណី​អាហារ ភេសជ្ជៈ(លើកលែងទឹក) និង​កាបូប​ធំៗចូលនោះទេ៕

សម្រាប់ព័ត៌មានបន្ថែមនៅលើទំព័រហ្វេសប៊ុករបស់ស្ថាប័នចូលរួមឬនៅលើទំព័រ www.facebook.com/HeritageDayKH ៕

 

ដកស្រង៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com