សម្រង់គតិទាំង០៨ របស់លោក Elon Musk នាយក SpaceX និង Tesla

  • 2019-09-16 8:12:48
  • ចំនួនមតិ 0 | ចំនួនទស្សនា 632


លោក Elon Musk ដែលមានក្រុមហ៊ុនជាច្រើនក្នុងដៃ និងធ្លាប់ប្រឡូងក្នុងការងារលំបាកៗជាច្រើន ក៏ដូចជារស់នៅក្នុងស្ថានភាពគ្រួសារមានវិបត្តិនោះ ក៏បានប្រែក្លាយខ្លួនទៅជាមហាសេដ្ឋី ដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់។ តើមិត្តអ្នកអានធ្លាប់ដឹងទេថា តើលោកបានផ្លាស់ប្តូជីវិតរបស់លោកដោយសារអ្វី?? ហើយខាងក្រោមនេះគឺជាសម្រង់ពាក្យទាំង០៨​ របស់លោកដែលយើងអាចរៀនបាន៖​

១. ក្រុមហ៊ុនដែលខ្លាំងគឺជាក្រុមហ៊ុនដែលបង្កើតផលិតផលដែលល្អគ្មានពីរ។

២. ប្រសិនបើអ្នកត្រូវការការលើកទឹកចិត្តពីអ្នកដទៃដើម្បីធ្វើកិច្ចការអ្វីមួយ ចូរអ្នកកុំធ្វើកិច្ចការនោះអី។

៣. កុំខ្លាចទៅកន្លែងដែលអ្នកគិតថា ខ្លួនគ្មានសមត្ថភាពធ្វើ។

៤. មនុស្សអាចរៀនចេះនូវរឿងជាច្រើនដែលពួកគេគិតថាខ្លួនមិនអាចធ្វើបាន។

៥. ការតស៊ូរអត់ធ្មត់ គឺជារឿងដ៏សំខាន់បំផុតដើម្បីសម្រេចកិច្ចការធំ។

៦. មនុស្សសាមញ្ញម្នាក់ក៏អាចក្លាយជាមនុស្សអស្ចារ្យម្នាក់បានដែរ។

៧. អ្នកត្រូវដេញតាមនូវអ្វីដែលអ្នកស្រឡាញ់ មិនមែនអ្វីដែលអ្នកដទៃស្រឡាញ់នោះទេ។

៨.​ ប្រសិនបើកិច្ចការមួយចេះតែបរាជ័យ នោះមានន័យថាអ្នកមិនស្រឡាញ់កិច្ចការនោះទេ។

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com