វិធីសាស្រ្តដើម្បីប្រែក្លាយខ្លួនឱ្យក្លាយជាមនុស្សដែលមានគុណភាព

  • 2019-09-13 3:46:14
  • ចំនួនមតិ 0 | ចំនួនទស្សនា 906


មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានជីវិតមួយដែលរស់នៅប្រកបដោយសេចក្តីសុខ និងភាពរីករាយ។ ប៉ុន្តែពេលដែលមនុស្សចម្រើនវ័យរឹតតែច្រើន មនុស្សយើងរឹតតែមានបញ្ហាជាច្រើនត្រូវដោះស្រាយ ដែលបណ្តាលឱ្យមនុស្សម្នាក់ៗនៅតែបន្តរៀន និងបន្តដោះស្រាយបញ្ហាជារឿយៗ។ ដូច្នេះហើយទើបជីវិតនេះវាតម្រូវឱ្យមនុស្សយើងម្នាក់ៗត្រូវហ៊ានប្រឈមនឹងបញ្ហា ដើម្បីបង្កើនគុណភាពជីវិតរបស់ខ្លួនឱ្យរឹតតែប្រសើរឡើងថែមមួយកម្រិតទៀត។ ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកឱ្យហ៊ានប្រឈមនឹងបញ្ហា ក៏ដូចជាចេះរកវិធីដើម្បីដោះស្រាយបញ្ហាបានផងដែរ៖

រកឱ្យឃើញមូលហេតុពិតនៃបញ្ហា៖

ធម្មតាទេជីវិតវាតែងតែនាំបញ្ហាមកជាមួយអ៊ឹចឹងហើយ ដូច្នេះហើយ នៅពេលដែលអ្នកចង់ដោះស្រាយបញ្ហា ដំបូងដៃអ្នកត្រូវតែចេះស្វែងរកមើលនូវដើមហេតុនៃបញ្ហាទាំងនោះ ថាតើវាចេញមកពីណា? តើមានមូលហេតុអ្វីខ្លះដែលបង្កឱ្យមានបញ្ហាអស់ទាំងនេះ? ហើយនៅពេលដែលអ្នកចេះគិតបែបនេះហើយនោះ នោះមានន័យថាអ្នកកំពុងតែក្លាយជាមនុស្សម្នាក់ដែលមានភាពចាស់ទុំច្រើនជាមួយនឹងជីវិតមួយនេះហើយ។

ទទួលស្គាល់កំហុសខ្លួនឯង៖

វាពិតជាមិនងាយស្រួលនោះទេ ក្នុងការទទួលស្គាល់នូវកំហុសខ្លួនឯង ប៉ុន្តែចង់មិនចង់អ្នកត្រូវតែរៀនទទួលស្គាល់ពីកំហុសរបស់ខ្លួនឯង ដើម្បីឱ្យអ្នកចេះរៀនគិតរកដំណោះស្រាយ និងរៀនហ៊ានប្រឈមនឹងកំហុសដែលកើតមាន។ ដូច្នេះហើយការដែលគិតបែបនេះ វានឹងធ្វើឱ្យអ្នកកាន់តែក្លាយខ្លួនទៅជាមនុស្សម្នាក់ដែលមានចំណេះ និងទំនួលខុសត្រូវខ្ពស់ផងដែរ។ ហើយនេះវាគឺជាសញ្ញាមួយដែលបញ្ហាថាអ្នកកំពុងតែអភិវឌ្ឍន៍ខ្លួនបន្តិចម្តងៗហើយ។

ចេះជ្រើសរើសនរណាដែលសំខាន់ដើម្បីចំណាយពេលនៅជាមួយពួកគេ៖

អ្នកមិនអាចលេងសើចជាមួយនឹងពេលវេលាបាននោះទេ ដូច្នេះហើយសំខាន់ណាស់ដែលអ្នកត្រូវចេះប្រើប្រាស់ពេលវេលារបស់ខ្លួនជាមួយនរណាម្នាក់ដែលអ្នកយល់ថាពួកគេមានប្រយោជន៍ និងអាចជួយអ្នកទៅលើកិច្ចការណាមួយបាន។ ហើយនៅពេលដែលអ្នកជ្រើសរើសមនុស្សដែលអាចជួយអ្នកបានច្រើនហើយ នោះវាមានន័យថា អ្នកកំពុងស្ថិតក្នុងភាពរីកចម្រើនទៅលើការទំនាក់ទំនងហើយ។

គ្រប់គ្រងអារម្មណ៍របស់អ្នក៖

មានមនុស្សជាច្រើនដែលអ្នកធ្លាប់បានធ្វើទំនាក់ទំនងជាមួយ ទាំងមនុស្សដែលអ្នកចូលចិត្ត និងមនុស្សដែលអ្នកមិនចូលចិត្ត ហើយមានទាំងមនុស្សមានប្រយោជន៍ និងមនុស្សគ្មានប្រយោជន៍។ ដូច្នេះហើយអ្នកត្រូវតែចេះគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យល្អ ជៀសវាងប្រតិកម្ម (ខឹង ឬសប្បាយ) ភ្លាមៗដោយមិនបានគិតគ្រប់ជ្រុងជ្រោយ។

ស្នើសុំជំនួយ៖

បើទោះបីជាអ្នកជាមនុស្សឆ្លាត់ ឬមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែអ្នកនៅតែមានចំណុចមួយចំនួនដែលអ្នកនៅមិនទាន់យល់ ឬមិនទាន់ចេះដដែល អ៊ីចឹងហើយទើបពេលខ្លះស្ថានភាពវាតម្រូវឱ្យអ្នកចេះសុំជំនួយពីអ្នកដទៃ ដែលអ្នកទុកចិត្តដើម្បីជួយដល់អ្នក។ ហើយការដែរធ្វើបែបនេះវានឹងរឹតតែធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាណាមួយដែលអ្នកត្រូវការជំនួយ៕

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com