តើ iPhone 11 Pro និង iPhone 11 ខុសគ្នាដូចម្ត៉េចខ្លះ?

  • 2019-09-12 3:19:53
  • ចំនួនមតិ 0 | ចំនួនទស្សនា 302


កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Apple បានបង្ហាញ និងចេញលក់ជាផ្លូវការនូវទូរសព្ទស្មាតហ្វូនរបស់ខ្លួនដែលមាន iPhone 11 គ្រប់ស៊េរីថ្មីទាំងអស់។ ស្រាប់ម៉ូដែលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននេះគឺមិនសូវមានសភាពខុសគ្នាប៉ុន្មានទេ ទាំងរូបរាងខាងក្រៅ និងទាំងការរចនាផ្សេងៗ។ បើទោះបីជាយ៉ាងនេះក្តីរវាងទូរស័ព្ទ iPhone 11 និង iPhone 11 Pro ក៏មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ផងដែរ ដែលមានដូចខាងក្រោមនេះ។

១. ប្រព័ន្ធ Camera

ភាពខុសគ្នាខ្លាំងបំផុតរវាង iPhone 11 និង iPhone 11 Pro គឺប្រព័ន្ធកាមេរ៉ា។ ទូរស័ព្ទ iPhone 11 មានប្រព័ន្ធកាមេរ៉ាភ្លោះដែលមាន Wide-Lens និង Ultra-Wide lens ដែលវាមានសមត្ថភាពខ្ពស់ក្នុងការចាប់យករូបថតដ៏អស្ចារ្យ។

ម៉ូដែល iPhone 11 Pro មានកាមេរ៉ាភ្លោះបី សម្រាប់អ្នកដែលប្រើប្រាស់ម៉ូដែល “Pro” នេះនឹងអាចទាញយកអត្ថប្រយោជន៍ពី Ultra-Wide lens ហើយម៉ូដែលនេះ ក៏បានភ្ជាប់មកជាមួយនឹង lens យ៉ាងពិសេសដើម្បីធ្វើការថត Zoom in & out ដែលលក្ខណៈពិសេសនេះមិនមាននៅក្នុងទូរស័ព្ទ iPhone 11នោះទេ។

ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺសម្រាប់ម៉ូដែលទាំងពីរនេះ iPhone 11 និង iPhone 11 Pro សុទ្ធតែមានមុខងារ Night Mode សម្រាប់ការថតនៅទីតាំដែលមិនសូវមានពន្លឺ។

២. ទំហំ Display៖

ទូរស័ព្ទ iPhone 11 មានអេក្រង់ទំហំ ៦,១ អ៊ីញ ជាប្រភេទ LCD Liquid Retina ខណៈដែលម៉ូដែល iPhone 11 Pro មានបំពាក់អេក្រង់ប្រភេទ OLED។ iPhone 11 Pro ភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,៨ អ៊ីញ និង iPhone 11 Pro Max មានអេក្រង់ទំហំ ៦.៥ អ៊ីញ។

៣.​ ថ្ម៖

ទូរស័ព្ទ iPhone 11 អាចប្រើបានរហូតដល់ទៅ ១៧ម៉ោង (វីដេអូ) ១០ម៉ោង streaming (ជាកម្មវិធី Live) និង ៦៥ម៉ោង (ចាក់ចម្រៀង)។

ទូរស័ព្ទ iPhone 11 Pro អាចមានរយៈពេលរហូតដល់ទៅ ១៨ម៉ោង (វីដេអូ) ១១ម៉ោង streaming (ជាកម្មវិធី Live) និង ៦៥ម៉ោង (ចាក់ចម្រៀង)។

ទូរស័ព្ទ iPhone 11 Pro Max អាចមានរយៈពេលរហូតដល់ទៅ ២០ម៉ោង (វីដេអូ) ១២ម៉ោង streaming (ជាកម្មវិធី Live) និង ៨០ម៉ោង (ចាក់ចម្រៀង)៕

 

អត្ថបទ៖ វិសាល /being guru

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com