រាជរដ្ឋាភិបាលកម្ពុជា សម្រេចទិញថាមពលអគ្គិសនីពីប្រទេសឡាវដែលមានអានុភាព២៤០០​មេ​ហ្កា​​​វ៉ាត់

  • 2019-09-11 2:38:32
  • ចំនួនមតិ 0 | ចំនួនទស្សនា 58


នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចអគ្គមហាសេ​នាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិ​មានសន្តិភាពនោះ រាជរដ្ឋាភិបាកម្ពុជាបានសម្រេចអនុម័តលើគម្រោង​ទិញថាមពលអគ្គិសនី​ពី​រោ​ង​ចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព២៤០០​មេ​ហ្កា​​​វ៉ាត់​ នៅតំបន់រ៉ែធ្យូងថ្ម នៅខេត្តសេ កុង សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមា​និ​ត​​​ឡាវ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា សន្តិភា​ព​និ​​ងស្ថិរភាព​នយោបាយនៅកម្ពុជា បាននាំមកនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើ​គ្រប់​​​វិស័​យ​​ ទ​ន្ទឹ​ម​​នឹងស្ថានភាពដ៏កាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ ​សកម្មភាព​វិនិយោគ បាន​កើ​ន​​ឡើង​​​​​យ៉ាង​គំហុក​លើស​ពីពេលមុនៗ ជាពិសេសវិស័យសំណង់ នេះជាប្រការជះ ឥទ្ធិពល​ឱ្យ​កា​រ​​ប្រើប្រាស់​ថាម​​ពល​​​អគ្គិសនីនៅឆ្នាំ២០១៩ និងឆ្នាំបន្ត​បន្ទាប់ទៅមុខទៀត​អាចនឹង កើន​​ឡើង​លើ​ស​​ពីការ​​​​​​គ្រោង​ទុក​។

សេចក្ដីប្រកាស​ព័ត៌​មា​នបានបន្តថា រាជរដ្ឋាភិបាល បានសម្រេច​អនុម័ត​លើគម្រោង ទិញថាមពល​អគ្គិសនីផលិត​ដោយធ្យូងថ្ម ២៤០០មេហ្កា​វ៉ាត់ ​ពីប្រទេសឡាវ មកពីរោងចក្រ ចំនួនពីរកន្លែង ដែលត្រូវ​ផ្គត់​ផ្គង់​ថាម​ពលអគ្គិសនី​ផ្តាច់​​មុខ​មក​​កម្ពុជា​តែ​មួយ​គត់​ ដោយភ្ជាប់ផ្ទាល់ មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី​របស់​ក​ម្ពុជា។ គម្រោងវិនិយោគ​នេះ​មាន​ទំហំ​ទុន​​​​សរុប​​​ចំនួន ៤៩៧០លានដុល្លារអាម៉េរិក និងមាន​អា​ណ​ត្តិ​នៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនី​រយៈពេល​៣០​ឆ្នំា​​​។ ចំពោះ​អានុភាព ក្រុមហ៊ុន TSBP SE​KO​NG POWER AND MINERAL COMPANY LIMITED អាច​​បញ្ចេញ​​បាន​ចំនួន ៦០០មេហ្កា​វ៉ា​ត់ ​និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED  អាច​បញ្ចេញ​បានចំនួន ១៨០០មេហ្កាវ៉ាត់៕

 

ដកស្រង៖ បូ ទីន/akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com