មុខវិជ្ជាដែលប្អូនៗទើបចប់ទី១២ គួរឈ្វេងយល់ មុនឈានជើងចូលសាកលវិទ្យាល័យ

  • 2019-09-09 3:19:41
  • ចំនួនមតិ 0 | ចំនួនទស្សនា 2711


បញ្ហាដែលតែងតែលងបន្លាចសិស្សទី១២ ជារៀងរាល់ឆ្នាំដែលធ្វើឱ្យញុំាមិនឆ្ងាញ គេងមិនលក់ បក់មិនល្ហើយនោះ គឺមាន២ យ៉ាង។ ទី១. ភាពភ័យក្លាចនៅពេលជិតដល់ថ្ងៃប្រឡងថ្នាក់ជាតិ។ បន្ទាប់ពីប្រឡងជាប់ ឈឺក្បាលមួយទៀតគឺមិនដឹងថាខ្លួននឹងរៀនមុខជំនាញអ្វីនៅសាកលវិទ្យាល័យ និងថាតើរៀនហើយនឹងអាចទទួលបានឧកាសការងារអ្វីខ្លះ? ដោយសារតែមើលឃើញបញ្ហាទាំងអស់នេះហើយ ទើបក្រុមការងារ Business Record ខិតខំស្រាវជ្រាវ និងស្វែងរកដំណោះស្រាយជូនដល់ប្អូនៗសិស្សទី១២ ទាំងអស់។ ហើយខាងក្រោមនេះគឺជា កាបកស្រាយខ្លះៗចំពោះមុខជំនាញនីមួយៗ

១. មហាវិទ្យាល័យ៖ បរិញ្ញាបត្រសេដ្ឋកិច្ច

ជំនាញ៖ សេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ

ឧកាសការងារ៖ អ្នកគ្រប់គ្រងឥណទាន, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ, អ្នកវិភាគហិរញ្ញវត្ថុ, អ្នកវិភាគឥណទាន, អ្នកវិភាគការវិនិយោគ, អ្នកប្រឹក្សាហិរញ្ញវត្ថុ, នាយកសាខាធនាគារ, មន្ត្រីពន្ធដារ, សាស្រ្តាចារ្យថ្នាក់ឧត្តមសិក្សា, ជាមន្ត្រីបម្រើក្នុងអង្គភាពជាតិ និងអន្តរជាតិ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជា ធនាគារពិភពលោកធនាគារអភិវឌ្ឍន៍ជនបទ មូលនិធិរូបិយវត្ថុអន្តរជាតិ, សហគ្រិន, អ្នកគ្រប់គ្រងហានិភ័យ, គណនេយ្យករ និងសវនករ, អ្នកវិភាគហានិភ័យ, មន្ត្រីធនាគារ, ហិរញ្ញករ, អ្នកប្រតិបត្តិ និងគ្រប់គ្រងការងារសេដ្ឋកិច្ច, អ្នកពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ច, អ្នកធ្វើផែនការសេដ្ឋកិច្ច, អ្នកធ្វើគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ភ្នាក់ងារជួញដូរភាគហ៊ុន, អ្នកពិគ្រោះយោបល់ វិភាគ និងវាយតម្លៃគម្រោង, អ្នកគ្រប់កសិដ្ឋា និងសហគ្រាស, អ្នកគ្រប់គ្រង និងបុគ្គលិកតាមស្ថាប័នរដ្ឋ ឯកជន ធនាគារ និងអង្គការគ្រៅរដ្ឋាភិបាល។

២. មហាវិទ្យាល័យ៖ បរិញ្ញាបត្រពាណិជ្ជសាស្រ្ត

ជំនាញ៖ គណនេយ្យ, ទីផ្សារ, និងគ្រប់គ្រង

ឧកាសការងារ៖ អ្នកគ្រប់គ្រងជាតិ និងអន្តរជាតិ, អ្នកប្រឹក្សាជំនួញពាណិជ្ជកម្ម, អ្នកគ្រប់គ្រងពាណិជ្ជកម្ម, អ្នកគ្រប់គ្រងផលិតផល, អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ, ពាណិជ្ជករ, សវនករ, គណនេយ្យ, អ្នកគ្រប់គ្រង ទីផ្សារ, អ្នកគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម, អ្នកវិភាគហិរញ្ញវត្ថុ, មន្ត្រីពន្ធដារ៕

៣. មហាវិទ្យាល័យ៖ បរិញ្ញាបត្រកុំព្យូទ័រវិទ្យា

ជំនាញ៖ វិទ្យាសាស្ត្រកុំព្យូទ័រ, បណ្តាញ កុំព្យូទ័រ និងសុវត្ថិភាព, អភិវឌ្ឍន៍កម្មវិធី, រចនាប្រព័ន្ធផ្សព្វផ្សាយ និងគេហទំព័រ, គ្រប់គ្រងព័ត៌មានវិទ្យា

ឧកាសការងារ៖ អ្នកជំនាញព័ត៌មានវិទ្យា, អ្នកជំនាញអភិវឌ្ឍន៍កម្មវិធី, អ្នកបង្កើតកម្មវិធី, អ្នកវិភាគ បង្កើត និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ, គំនិតឆ្នៃប្រឌិតក្នុងការ Design and Multimedia និងជាអ្នករៀបចំគ្រប់គ្រងបណ្តាញ Network យ៉ាងជំនាញសំរាប់ស្ថាប័ននានា, អ្នកវិភាគពាណិជ្ជកម្ម, អ្នកបង្កើតកម្មវិធីមូលដ្ឋានទិន្នន័យ, អ្នករចនាគេហទំព័រ, វិស្វករភ្ជាប់បណ្តាញ, ការរចនាក្រាហ្វិច, ការវិភាគនៅក្នុងវិស័យសុវត្ថិភាពព័ត៌មាន, អ្នកផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មានវិទ្យា, ប្រធានគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា។

៤. មហាវិទ្យាល័យ៖ បរិញ្ញាបត្រ វិស្វកម្ម អគ្គីសនី និងអេឡិចត្រូនិច

ជំនាញ៖ អគ្គីសនី, អេឡិចត្រូនិច, ទូរគមនាគមន៍, និងប្រព័ន្ធបញ្ជា

ឧកាសការងារ៖ បណ្តាញអគ្គីសនីតាមរោងចក្រ សហគ្រាស អាគារពាណិជ្ជកម្ម និងទីសាធារណៈ, ប្រសិទ្ធភាពថាមពលអគ្គីសនី, ការគ្រប់គ្រង និងសវនកម្មថាមពលអគ្គីសនី, ដំឡើងបណ្តាញអគ្គីសនីតាមអាគរ រោងចក្រ សហគ្រាស និងទីសាធារណៈផ្សេងៗ, គម្រោងអេឡិចត្រូនិច, តំឡើងប្រព័ន្ធអេឡិចត្រូនិច, តំឡើងប្រព័ន្ធសុវត្ថិភាពអេឡិចត្រូនិច, អេឡិចត្រូនិចកំសាន្ត, រៀបចំបណ្តាញទូរស័ព្ទចល័ត និងអចល័ត, ប្រព័ន្ធប្រតិបត្តិការទូរគមនាគមន៍, ការរៀបចំ និងការថែទាំទូរគមនាគមន៍, Segway, Rotary inverted pendulum, Solar Tracking, Elevator, Motor Control។

៥. មហាវិទ្យាល័យ៖ បរិញ្ញាបត្រស្ថាបត្យកម្ម និងនគរោបនីយកម្ម

ជំនាញ៖ ស្ថាបត្យកម្ម និងនគរោបនីយកម្ម

ឧកាសការងារ៖ គម្រោងប្លង់អគារទូទៅ, គម្រោងប្លង់តុបតែងខាងក្នុង, គម្រោងប្លង់រៀបចំក្រុង, គម្រោងប្លង់សួនឧទ្យា​ន និងទេសភាព

៦. មហាវិទ្យាល័យ៖ បរិញ្ញាបត្រ វិស្វកម្មសំណង់ស៊ីវិល

ជំនាញ៖ វិស្វកម្មសំណង់ស៊ីវិល

ឧកាសការងារ៖ វិស្វករសំណង់អាគារ, វិស្វករសំណង់ស្ពាន, វិស្វករសំណង់ផ្លូវថ្នល់, វិស្វករសំណង់ធារាសាស្ត្រ, វិស្វកររចនាបង្គុំគម្រោង, វិស្វករប្រចាំការដ្ឋាន, វិស្វករប្រចាំការដ្ឋាន, ស្ថាបត្យកម្ម, វិស្វករទីប្រឹក្សាបច្ចកទេស, វិស្វករពិគ្រោះយោបល់, អ្នកម៉ៅការ។

៧. មហាវិទ្យាល័យ៖ បរិញ្ញាបត្រ ភាសាអង់គ្លេស

ជំនាញ៖ ទំនាក់ទំនង និងគ្រប់គ្រងពាណិជ្ជកម្ម, បង្រៀន និងគ្រប់គ្រងធុរកិច្ច, បកប្រែ និងសរសេរព័ត៌មាន

ឧកាសការងារ៖ ទំនាក់ទំនង និងគ្រប់គ្រងពាណិជ្ជកម្ម, បង្រៀន និងគ្រប់គ្រងធុរកិច្ច, បកប្រែ និងសរសេរព័ត៌មាន, អ្នកគ្រប់គ្រង/រដ្ឋបាលគ្រឹះស្ថានអប់រំ, អ្នករៀបចំកម្មវិធីសិក្សា, អ្នកគ្រប់គ្រងរដ្ឋបាលមត្តេយ្យសិក្សាអន្តរជាតិ, អ្នកប្រឹក្សាសេវាថែទាំកុមារកម្រិតមត្តេយ្យសិក្សា, គ្រូបង្រៀនកម្រិតមត្តេយ្យសិក្សាអន្តរជាតិ, គ្រូបង្រៀនកម្រិតឧត្តមសិក្សា/មធ្យមសិក្សា, អ្នកបកប្រែភាសា, បណ្ណាធិការ,និពន្ធនាយក,អ្នកសម្របសម្រួល និងទំនាក់ទំនងអន្តរជាតិ, លេខាធិការភាព, អង្គភាពជាតិ និងពហុជាតិ, អ្នកសរសេរផ្សព្វផ្សាយ និងរាយការណ៍ព័ត៌មាន, អ្នកគ្រប់គ្រងទំនាក់ទំនងអតិថិជន, អ្នករៀបរៀងព្រឹត្តិការណ៍, សហគ្រិនក្នុងវិស័យអប់រំ និងភាសា។

៨. មហាវិទ្យាល័យ៖ បរិញ្ញាបត្រ នីតិសាស្រ្ត

ជំនាញ៖ នីតិសាស្ត្រ

ឧកាសការងារ៖ ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អ្នកការទូត, អ្នកនយោបាយ, សមាជិករាដ្ឋាភិបាលនៅក្នុងការតាក់តែងច្បាប់, មន្ត្រីរដ្ឋបាលនៅតាមក្រសួងនានា, មន្ត្រីសាធារណៈនៅតាមស្ថាប័ន, មេធាវី, សាស្ត្រាចារ្យ, អ្នកស្រាវជ្រាវផ្នែកច្បាប់, អ្នកផ្តល់ប្រឹក្សា, អ្នកតំណាងផ្នែកច្បាប់, អ្នកដឹកនាំក្រុមហ៊ុន ឬសហគ្រាស, លេខាធិការ ឬជំនួយការផ្នែកច្បាប់, ទីភ្នាក់ងារធានារ៉ាប់រង, មជ្ជត្តករ, សារការី, អាជ្ញាសាលា​, ក្រុមប្រឹក្សាអាជ្ញាកណ្តាល, ឧត្តមមន្រ្តី, អ្នកជំនាញផ្នែកដីធ្លី។

៩. មហាវិទ្យាល័យ៖ បរិញ្ញាបត្រ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ជំនាញ៖ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ឧកាសការងារ៖ អ្នកគ្រប់គ្រងទូទៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ​ការីទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន ម្ហូបអាហារ និងភេសជ្ជៈគេហកិច្ច ការិយាល័យជួរមុខ បានីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ និងរមណីយ​ដ្ឋាន, មន្ត្រីរដ្ឋាភិបាលនៅតាមក្រសួង-មន្ទីរទេសចរណ៍អាជ្ញាធរអប្សរ និងអង្គការមិនមែនរដ្ឋាភិបាល, អ្នករៀបចំកម្មវិធីកម្រិតជាតិ និងអន្តរជាតិ, អ្នកគ្រប់គ្រងបដិសណ្ឋារកិច្ច, មគ្គុទេសក៏ទេសចរ, អ្នកពិគ្រោះយោបល់ក្នុងវិស័យទេសចរណ៍, សាស្រ្តាចារ្យផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ចាស់អាជីវកម្មផ្ទាល់ខ្លួន៕

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com