មនុស្សចោលម្សៀតទាំង៨ប្រភេទ

  • 2019-08-23 3:01:35
  • ចំនួនមតិ 0 | ចំនួនទស្សនា 1463


កើតមកជាមនុស្សត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និង ធ្វើជាមនុស្សដែលមានប្រយោជន៍សម្រាប់មនុស្សជុំវិញខ្លួន នោះទើបជីវិតរបស់យើងគ្រប់គ្នារស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរបាន។ ដូច្នេះហើយទើបយើងទាំងអស់គ្នាគួរតែជៀសវាងកុំធ្វើខ្លួនឱ្យដូចជាប្រភេទមនុស្សទាំង០៨នេះអី ព្រោះថានេះគឺជាសញ្ញារបស់មនុស្សមិនល្អ ទៅដល់ទីណាគេស្អប់ដល់ទីនោះ។ ហើយខាងក្រោមនេះគឺជាប្រភេទមនុស្សដែលអ្នកគួរជៀសឱ្យឆ្ងាយ៖

១. មនុស្សដែលធ្វើខ្លួនដូចជាចង់ជួយណាស់អ៊ីចឹង តែធាតុពិតជាមនុស្សអាក្រក់ ចង់បំផ្លាញ់អ្នកដទៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។

២. មនុស្សដែលស្រឡាញ់មុខមាត់ និង ចង់ឱ្យតែគេសរសើរ តែចរិកបាតផ្សារ សន្តានជាមនុស្សអាក្រក់។

៣.​ មនុស្សដែលដឹងហេតុមិនច្បាស់ តែនិយាយដូចខ្លួនឯងដឹងច្បាស់ ឬជាមនុស្សតែៗស្ករៗអត់ប្រយោជន៍។

៤. មនុស្សដែលខ្លួនឯងមិនទាន់មានស្អីជាដុំកំភួនផង តែឬកពារចេញមកសេដ្ឋីសុំខ្មាស។

៥. មនុស្សដែលធ្វើការចាំមើលតែបំណាំ ធ្វើការងារតិចតួច តែរអ៊ូថារវល់ខ្លាំងណាស់ តែងតែគេចវេសពីការងារជារឿយៗ។

៦. មនុស្សដែលតែងតែទុកបញ្ហាចោល មើលងាយបញ្ហាតិចតួច ទុកចោលរហូតបញ្ហាតូចក្លាយជាធំ។

៧. មនុស្សដែល សម្តីហូរដូចទឹក ទ្រឹស្តីពេញខ្លួន តែការងារធ្វើចុងដៃចុងជើងយកជាការមិនកើត។

៨. មនុស្សសម្តីផ្អែម យកសុជីវធម៌ សីលធម៌មកបាំងមុខ ធ្វើរឹកដូចត្រឹមត្រូវ តែខាងក្នុងពិសពុល មានគ្រប់ល្បិចកល។

បន្ទាប់ពីអ្នកបានដឹង និង បានយល់ពីចរិកលក្ខណៈនៃបុគ្គលទាំងនោះហើយ អ៊ីចឹងរឿងដែលសំខាន់ និង គួរគិតពិចារណានោះ គឺរូបអ្នកសូមកុំធ្វើឱ្យខ្លួនឯងក្លាយជាប្រភេទមនុស្សខាងលើនេះឱ្យសោះ៕

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com