សំណួរដែលធ្វើឱ្យអ្នកឈប់មើលស្រាលខ្លួនឯង

  • 2019-08-17 9:33:05
  • ចំនួនមតិ 0 | ចំនួនទស្សនា 1878


តើមានអ្វីមួយកំពុងបញ្ឈប់អ្នកមែនទេ? តើអ្នកហត់ខ្លាំងណាស់មែនទេ?

ខ្វល់ខ្វាយច្រើន គេងមិនគ្រប់គ្រាន់មែនទេ? គ្មានកំលាំងដើរទៅមុខទៀត មែនទេ? គ្មានពេលវេលាគ្រប់គ្រាន់មែនទេ? គ្មានប្រាក់គ្រប់គ្រាន់មែនទេ?

តើអ្វីទាំងអស់នេះគឺជាហេតុផលដែលបញ្ឈប់អ្នកមែនទេ?

ឈប់ត្រង់នេះបន្តិច!! តើអ្នកធ្លាប់ឃើញនរណាម្នាក់កំពុងជោគជ័យមែនទេ??

អ្នកគិតថាពួកគេឡួយណាស់មែនទេ? កុំច្រណែននឹងគេ!!

ចុះអ្នកវិញ?

ឈប់និយាយថា សុំទោសចំពោះខ្លួនឯងទៀតទៅ

ឈប់ប្រាប់គេថា អ្នកពិបាកចិត្តខ្លាំងណាស់

ឈប់ប្រាប់គេថា អ្នកខ្សោយខ្លាំងណាស់

ឈប់ប្រាប់គេថា អ្នកគ្មានសេចក្តីខ្លាហាននោះទេ

ឈប់! ឈប់! ឈប់! ហើយក្រោកឈរដើរទៅមុខទៀត

ដើរទៅរកក្តីស្រម៉ៃរបស់អ្នក ហើយធ្វើវា ធ្វើវា ធ្វើវា ធ្វើវាម្តងហើយម្តងទៀត

កុំចាំគេមកធ្វើជាមួយអ្នក

កុំចាំគេមកប្រាប់អ្នកឱ្យធ្វើ

កុំចាំគេមកជួយអ្នក

កុំចាំគេមករុញអ្នកឱ្យដើរ

កុំចាំគេមកលើកទឹកចិត្តអ្នក

កុំចាំគេមកទទួលខុសត្រូវលើកអ្នក

មានតែអ្នកទេ មានតែអ្នកទេ

មានតែអ្នកធ្វើវាដោយខ្លួនឯង

មានតែអ្នកប្រាប់ខ្លួនឯងឱ្យធ្វើ

មានតែអ្នកដែលជួយខ្លួនឯង

មានតែអ្នករុញខ្លួនឯងឱ្យដើរ

មានតែអ្នកលើកទឹកចិត្តខ្លួនឯង

ចុងក្រោយមានតែអ្នកទេដែលត្រូវទទួលខុសត្រូវលើខ្លួនឯង ១០០%

នោះចុងក្រោយ មានតែអ្នកទេដែលអាចបង្កើតវាដោយស្នាដៃរបស់អ្នកបាន។

ជីវិតរបស់អ្នក គឺអ្នកជាអ្នកទទួលខុសត្រូវ!!

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com