ក្រុមហ៊ុន កូកា-​កូឡា បង្ហាញសមាជិកថ្មីរបស់ខ្លួនដែលទើបនឹងមានវត្តមាននៅលើទីផ្សារកម្ពុជា

  • 2019-08-05 10:05:40
  • ចំនួនមតិ 0 | ចំនួនទស្សនា 518


ក្រុមហ៊ុន កូ​កា-កូឡា កំពុងបន្តពង្រីកវិសាលភាពនៃជម្រើសផលិតផល​របស់ខ្លួន តាមរយៈវត្តមាននៃភេសជ្ជៈបង្កើនថាមពលរស​ជាតិកូកា-កូឡាដំបូង​គេ មាន​ឈ្មោះ​ថា Coca-Cola Energy (កូ​កា-កូឡា អេណឺជី)​​ ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទី១ ដែលសិ្ថតនៅក្រោមពាណិជ្ជ​សញ្ញា​កូកា-កូឡា។

ក្នុងពិធីប្រកាសបើកលក់ជាផ្លូវការ និងកម្មវិធីចុះប្រតិបត្តិការទីផ្សារផលិតផលភេសជ្ជៈ បង្កើន​ថាម​ពលថ្មី Coca-Cola Energy កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅពហុកីឡ ដ្ឋាន​ជាតិអូឡាំពិក ម្សិលមិញនេះ លោកស្រី ទីជេ សុនហ្សា នាយកផ្នែកទីផ្សារប្រចាំកូកា-កូឡាឥណ្ឌូ ឆាយ ណា​បាន​មានប្រសាសន៍ថា  ផលិត​ផល Coca-Cola Energy គឺផលិតឡើងពីគ្រឿង ផ្សំដែលមានប្រភពពីធម្មជាតិ​ លាយបញ្ចូលគ្នា​ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រស់ស្រាយពីកូកា​-កូឡា ដែល​សមាសភាពសំខាន់ៗ​ទាំងនោះរួមមាន៖ កា​ហ្វេ​អ៊ីន គ្រាប់ហ្គារ៉ាន់ណា និង​​វី​តាមីន B​។

កញ្ញា ​ឡាវ ស្រី​ដែត នាយក​ផ្នែក​ពាណិជ្ជ​កម្ម​ប្រចាំ​ប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខក្នុងការផលិត និង ចែកចាយផលិតផលរបស់ ក្រុម​ហ៊ុន កូកា​-កូឡា ក្នុង ប្រទេសកម្ពុជា ​បានលើកឡើងថា ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy​ នឹងអាចរក ទិញបាននៅគ្រប់បណ្តាញ ទីផ្សារពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី ០១ ខែសីហា ជាមួយនឹងសំបកវេចខ្ចប់ជាកំប៉ុងចំណុះ២៥០មីលីលីត្រ និងមានតម្លៃ២.០០០ រៀលក្នុងមួយកំប៉ុង៕

 

អត្ថបទ៖ បូ ទីន /akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com