ឆមាសទី១ ឆ្នាំ២០១៩ CDC សម្រេចឯកភាពលើគម្រោងថ្មីសរុប១៥៣គម្រោង

  • 2019-08-02 2:53:57
  • ចំនួនមតិ 0 | ចំនួនទស្សនា 484


គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) តាមរយៈគណៈកម្មការវិនិ​យោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើ​គម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅ​តំបន់​សេដ្ឋកិច្ចពិសេសមាន​១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៤៣គម្រោង។ គម្រោងទាំងនេះ បើគិតជាចំនួនទឹកប្រាក់វិនិយោគសរុបមានជាង ៥.១៨១លានដុល្លារ ដែល​អាចបង្កើតការងារបានជាង ១៦៧.៣៣០កន្លែង។ នេះបើយោងតាមការចេញផ្សាយ របស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងរបាយការណ៍បានលើកឡើងថា បើប្រៀបធៀបរយៈពេលដូចគ្នាឆមាសទី១ ឆ្នាំ២០១៨ មាន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន៧៤ និង​គម្រោង​ក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៣១។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគ​សរុប​មានជាង៣.៥០០លានដុល្លារ។

ទន្ទឹមនេះ នៅឆ្នាំ២០១៨ មានចំនួន២៥៥​គម្រោង​ក្នុងនោះ គម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន១៧៦គម្រោង និងគម្រោងក្នុងតំបន់ សេដ្ឋ កិច្ចពិសេសមាន៧៩គម្រោង។ ក្នុងរបាយការណ៍បានបន្ដថា ចំនួនទុនវិនិយោគសរុបនៅ​ក្នុង ឆ្នាំ២០១៨នេះ មានចំនួនជាង៦.៤៥១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ​បានចំនួន​ជាង ២.៣៨១កន្លែង៕

 

អត្ថបទ៖ បូ ទីន

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com