នេះជាចំណូល និង ចំណាយរបស់លោក Barack Obama

  • 2019-07-31 4:10:34
  • ចំនួនមតិ 0 | ចំនួនទស្សនា 1334


គិតមកត្រឹមពេលនេះ លោក Barack Obama មានទ្រព្យសម្បត្តិសរុប ៤០ លានដុល្លារ។ ហើយមុនពេលលោកចូលកាន់តំណែងជាប្រធានាធិបតី លោកមានទ្រព្យសម្បត្តិប្រមាណតែ ១.២លានដុល្លារតែប៉ុណ្ណោះ ដោយចំណូលដែលលោកទទួលបានពីសមាជិកព្រឹទ្ធសភា គឺលោកទទួលបាន ១៧៤,០០០ដុល្លារតែប៉ុណ្ណោះក្នុងមួយឆ្នាំ។​ ហើយនៅពេលដែលលោកបានចូលកាន់តំណែងជាប្រធានាធិបតី លោកទទួលបាន ៤០០,០០០ដុល្លារ ក្នុងមួយឆ្នាំ ប៉ុន្តែក្រោយលោកលែងជាប្រធានាធិបតី លោកទទួលបាន ២០០,០០០ដុល្លារ ក្នុងមួយឆ្នាំដែលជាប្រាក់សោធននិវត្តន៍។

បើគិតទៅ ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោកគឺទទួលបានពីការលក់សៀវភៅរបស់លោក ដោយគិតពីឆ្នាំ២០០៥ ដល់ ២០១៦ លោកអាចរកចំណូលបានពីការលក់សៀវភៅរបស់លោកបាន ១៥.៦លានដុល្លារ និងនៅក្នុងឆ្នាំ២០១៧ Michelle និងBarack បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសៀវភៅមួយដែលមានតម្លៃប្រមាណ ៦០លានដុល្លារ ហើយស្របពេលជាមួយគ្នានោះផងដែរ ពួកគាត់ទាំងពីរក៏បានចុះកិច្ចព្រមព្រៀងមួយទៀតជាមួយនឹងក្រុមហ៊ុន Netflix ដែលមានតម្លៃប្រមាណ ១០លានដុល្លារបន្ថែមទៀតផងដែរ។

ដូច្នោះថាតើពួកគាត់ចំណាយលុយទាំងអស់នោះទៅណាខ្លះ?

ក្រោយចាកចេញពី សេតវិមាន ប្រធានាធិបតី (White House) លោកបានទិញផ្ទះមួយខ្នងដែលមានតម្លៃ ៨.១លានដុល្លារនៅរដ្ឋ DC ដែលនៅជិតផ្ទះរបស់លោក Jeff Bezon ស្ថាបនិកក្រុមហ៊ុន Amazon ហើយពួកគាត់ក៏នៅមានផ្ទះមួយខ្នងទៀតដែរ ដែលមានតម្លៃប្រហែល ២.៥លានដុល្លារ នៅរដ្ឋ Chicago។ ហើយសម្រាប់វិស្សមកាលរបស់ពួកគាត់ ដែលពួកគាត់បានទៅដូចជា៖ កោះ Necker, កោះ Tuscany និងឥណ្ឌូនេស៊ី។ លោកស្រី Michell ត្រូវបានគេដឹងថា លោកស្រីស្លៀកពាក់សំលៀកបំពាក់ដែលមានតម្លៃថ្លៃៗ ដូចជារ៉ូបម៉ាក Versace ដែលមានតម្លៃ ១២,០០០ដុល្លារ.

សម្រាប់កម្មវិធីសប្បុរសធម៌ លោក Barack Obamas បានបរិច្ចាគ ១.១ លានដុល្លារជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៥។

 

អត្ថបទ៖ បូ ទីន /BI

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com