SoftBank បោះទុន ២ពាន់ដុល្លារទៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុន Grab

  • 2019-07-30 3:20:03
  • ចំនួនមតិ 0 | ចំនួនទស្សនា 505


ក្រុមហ៊ុនយក្ស Grab ក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកនៅប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ៥ ឆ្នាំ តាមរយៈ SoftBank របស់ប្រទេសជប៉ុនដើម្បីពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេស។

credit: grab

គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសបន្ទាប់ពីមានជំនួបគ្នារវាងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ជាមួយលោក Masayoshi Son ជានាយកប្រតិបត្តិ និងជាប្រធាន SoftBank និងលោក Anthony Tan ជានាយកប្រតិបត្តិក្រុមហ៊ុន Grab និង លោក Ridzki Kramadibrata ដែលជាប្រធានក្រុមហ៊ុន Grab ប្រចាំឥណ្ឌូនេស៊ី។

ជាមួយនឹងការសម្លឹងឃើញពីការវិនិយោគរបស់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ជាមួយនឹងផែនការបង្កើតបណ្តាញដឹកជញ្ជូនសម្រាប់ប្រទេសឥណ្ឌូនេស៊ីដែលប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីនៃរថយន្តអគ្គិសនី។ ក្រុមហ៊ុន Grab និង SoftBank ក៏បានសម្លឹងឃើញពី ការអភិវឌ្ឍនូវផែនទីភូមិសាស្ត្រដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសនិងប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត។

“ដោយសាមើលឃើញពី វិស័យបច្ចេកវិទ្យារបស់ឥណ្ឌូនេស៊ីមានសក្តានុពលខ្លាំង។ លោក Masayoshi Son បាននិយាយថា៖ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានវិនិយោគចំនួន ២ពាន់លានដុល្លារអាមេរិកទៅលើអនាគតនៃវិស័យបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុន Grab។

ហើយក្នុងនោះផងដែរ ក្រុមហ៊ុន Grab ក៏បានប្រកាសអំពីផែនការសាងសង់ទីស្នាក់ការកណ្តាលទី២ របស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីដែលក្នុងនោះនឹងមានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍លើបច្ចេកវិទ្យា នៅទីក្រុង ហ្សាកាតា៕

 

អត្ថបទ៖ បូ​ ទីន ​/techinasain 

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com