ម៉ាឡេស៊ី កំពុងសិក្សាពីសក្តានុពលសេដ្ឋកិច្ចលើការវិនិយោគនៅកម្ពុជា

  • 2019-07-19 2:54:59
  • ចំនួនមតិ 0 | ចំនួនទស្សនា 81


ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី ដឹកនាំដោយលោក Dato Seri Syed Hussien Alhabashee សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាអគ្គនាយកក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍនមុស្លីមកម្ពុជា ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា កម្ពុជាមានកិតិ្ដយសដោយ គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី និងវិនិយោគិន មកសិក្សាពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ដោយសារតែកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ។

ក្នុងជំនួបនោះគឺរៀបចំក្នុងគោលបំណងពិភាក្សាទ្វេភាគីកម្ពុជា ម៉ាឡេស៊ី ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ក្នុងនោះ រួមមាន៖ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ ទេសចរណ៍ ព័ត៌មានវិទ្យា វិស័យអប់រំ និងវិស័យសំខាន់‌ៗផ្សេងៗទៀត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ដទៀតថា កម្ពុជាស្វាគមន៍ និងបើកទូលាយទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធនធានគ្រប់គ្រាន់ និងមានលក្ខណៈអំណោយផលទាំងភូមិសាស្រ្ត និង ស្ថិរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបាននូវសុវត្ថិភាពក្នុងការវិនិយោគ និងគ្មានហានិភ័យណាមួយកើតឡើងចំពោះអ្នកវិនិយោគទុននៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

 

ដកស្រង់៖ បូ ទីន / akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com