ផលប្រយោជន៍នៃទីផ្សារភាគហ៊ុន

  • 2019-07-10 3:02:58
  • ចំនួនមតិ 0 | ចំនួនទស្សនា 1006


ហេតុអ្វីបានជាស្ទើតែគ្រប់ប្រទេសទាំងអស់សុទ្ធតែមានផ្សារភាគហ៊ុន បើទោះបីជាពេលខ្លះយើងអាចប្រទះឃើញមានវិបត្តិសេដ្ឋកិច្ច​ ឬវិបត្តិហិរញ្ញវត្ថុដែលកើតចេញពីការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន? តើមានមូលហេតុអ្វីខ្លះ ដែលនាំឱ្យមានការបង្កើត នឹងអភិវឌ្ឍទីផ្សារភាគហ៊ុននេះ?

ជាការពិតណាស់ ដោយសារតែទីផ្សារភាគហ៊ុន ដែលជាផ្នែកដ៏សំខាន់មួយនៃទីផ្សារហិរញ្ញវត្ថុ មានអត្ថប្រយោជន៏ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​ ដូចនេះក្នុងនាមយើងជាវិនិយោគិន ឬនិស្សិតមួយរូប​ យើងគួរតែសិក្សាស្វែងយល់បន្ថែមពីទំនាក់ទំនងនៃទីផ្សារភាគហ៊ុនជាមួយនឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាអត្ថប្រយោជន៍របស់ទីផ្សារភាគហ៊ុនចំពោះវិនិយោគិន៖

+ចំពោះសេដ្ឋកិច្ចជាតិ៖

-ទីផ្សារភាគហ៊ុនធ្វើឱ្យមានលំហូរសាច់ប្រាក់ពីក្រុមហ៊ុនដែលត្រូវការដើមទុន ទទួលបានមូលធនដោយផ្ទាល់ពីវិនិយោគិន។

-ទីផ្សារភាគហ៊ុន ធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកអាជីកម្មរបស់ខ្លួន​​ ដូចនេះផលិតកម្មក៏កើនឡើង ហើយប្រាក់ចំនូលក៏កាន់តែច្រើន មានន័យថាផលិតផលក្នុងស្រុកមានកំណើន ដែលចូលរួមចំនែកដល់កំណើនសេដ្ឋកិច្ចជាតិ។

-វិស័យនានាក៏មានការរីកចម្រើន ដោយភាគហ៊ុនិកដើម អាចលក់ភាគហ៊ុនរបស់ខ្លួនក្នុងថ្លៃខ្ពស់ នឹងយកទៅវិនិយោគក្នុងវិស័យថ្មី។

-ចំណូលជាតិមានការកើនឡើង ព្រោះអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើន នោះក្រុមហ៊ុននឹងត្រូវបង់ពន្ធកាន់តែច្រើន។

-ទីផ្សារភាគហ៊ុន គឺជាសូចនាករមួយដែលអាចអោយយើងព្យាករណ៏ពីស្ថានភាពសេដ្ឋកិច្ចជាតិពេលអនាគត​ តាមរយៈ ការប្រែប្រួលសន្ទស្សន៍ផ្សារបច្ចុប្បន្ន។

-ជំរុញឱ្យមានការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន និងបង្កើនការងារក្នុងស្រុក។

-និងទាក់ទាញអោយមានការវិនិយោគដោយផ្ទាល់ពីបរទេស ​​​(Foreign Direct Investment)។

+​ ចំពោះវិនិយោគិន៖

-ទទួលបាននូវប្រាក់ចំណេញ នៅពេលថ្លៃភាគហ៊ុនកើនឡើង។

-ជាប្រភពចំនូលបន្ថែម បន្ទាប់ពីការងារប្រចាំថ្ងៃ ដោយវិនិយោគិននឹងអាចទទួលបានភាគលាភ ទៅតាមស្ថានភាពសារជីវកម្មរបស់ក្រុមហ៊ុន។

-ក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុន ដោយមិនចាំបាច់មានដើមទន់ច្រើន។ ការជួញដូរភាគហ៊ុននៅកម្ពុជា អនុញ្ញាត្តិចាប់ពីមួយហ៊ុនឡើងទៅ។

-មានការលើកទឹកចិត្តពន្ធទៅលើភាគលាភ ដែលទទួលបាន និង​ពន្ធនានា។

-ទទួលបាននូវការវិនិយោគថ្មីមួយទៀត បន្ថែមពីវិនិយោគផ្សេងៗ និងអាចជ្រើសរើសភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងវិស័យខុសៗគ្នា ឬអាចនិយាយថាជាឱកាសវិនិយោគមួយបន្ថែមទៀតលើការបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយបងប្អូនឬមិត្តភ័ក្រ។

-បង្កើតទំលាប់សន្សំ និងវិនិយោគ។

ដូចនេះ យើងទាំងអស់គ្នាគួរចាប់ផ្តើមវិនិយោគនៅថ្ងៃនេះ ដើម្បីសំរេចផែនការអនាគតនានា ព្រោះទីផ្សារភាគហ៊ុនកម្ពុជាបច្ចប្បន្នជាឱកាសល្អ សម្រាប់អ្នកក្នុងការរៀនសូត្រ ក៏ដូចជាទទួលបានបទពិសោធន៍ ដើម្បីក្លាយជាវិនិយោគិនជោគជ័យនៅថ្ងៃខាងមុខ៕

 

ដកស្រង៖ បូ ទីន / ផ្សារមូលបត្រកម្ពុជា CSX

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com