ដើម្បីធ្វើការងារជាក្រុមឱ្យមានប្រសិទ្ធិភាព តើយើងគួរមើលលើចំណុចណាខ្លះ?

  • 2019-07-06 3:03:02
  • ចំនួនមតិ 0 | ចំនួនទស្សនា 1290


ការធ្វើការងារជាក្រុមវាមិនងាយស្រួលដូចការធ្វើការងារតែម្នាក់ឯងនោះទេ វា តម្រូវឱ្យយើងម្នាក់ៗមានគោលការណ៏ និងវិន័យមួយច្បាស់លាស់ដើម្បីធ្វើឱ្យ ការងារនោះចេញជាលទ្ធផលដែលប្រកបទៅដោយប្រសិទ្ធិភាព។ ហើយខាង ក្រោមនេះគឺជាវិធីសាស្ត្រដើម្បីធ្វើការជាក្រុមឱ្យមានប្រសិទ្ធិភាព៖

យោបល់ ឬគំនិត
ក្នុងការធ្វើការងារជាក្រុមគឺត្រូវមានចិត្តគំនិតដែលមានទិសដៅមួយរួមគ្នា ដើម្បីជាជំនួយដល់សមាជិកក្រុមទាំងអស់ឱ្យមានស្មារតីខំប្រឹងប្រែងចំពោះការងារ ក៏ដូចជាមានការចែករំលែកគ្នានូវគំនិតយោបល់ដើម្បីធ្វើឱ្យការងារនោះ មានភាពរីកចម្រើន។ ព្រោះការងារជាក្រុមគឺត្រូវមានការផ្តល់គំនិតគ្នាទៅវិញ ទៅមក បែងចែកការងារឱ្យសមាជិកនីមួយៗទទួលខុសត្រូវ និងការឯកភាព លើទំហំពេលវេលា និងទិសដៅការងារ។ ហើយការផ្តល់គំនិត និងការលើក ឡើងរបស់ក្រុមការងារជាវិធីសាស្ត្រដ៏ល្អ ប៉ុន្តែត្រូវមានការគោរពចំពោះគំនិត ណាដែលមិនសមហេតុផល ដោយប្រើប្រាស់ហេតុផលទៅពន្យល់គ្នា។

ការចាត់តាំង
ដោយលទ្ធផលនៃការងារគឺជាការរួមចំណែករបស់សមាជិកក្រុមដែលបានធ្វើក្នុងគោលបំណងដូចគ្នា។ ដំណោះស្រាយដែលល្អនោះ គឺត្រូវយល់ព្រម ចំពោះការបែងចែកការងារដែលទទួលខុសត្រូវ និងតំណាក់កាលនៃ ការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អ និងអស់ពីលទ្ធភាពទៅតាមសមត្ថភាព ដែលខ្លួនមាន។

កុំនិយាយពីក្រោយខ្នង
ការនិយាយពីក្រោយខ្នង ឬនិយាយដើមគ្នានេះ នោះវានឹងធ្វើឱ្យសមាជិក ក្រុមនីមួយៗបាត់បង់ការជឿជាក់រវាងគ្នានឹងគ្នា ដែលធ្វើឱ្យការងារនៅក្នុង ក្រុមដើរខុសទិសដៅ។ បើសិនជាមានបញ្ហាជាមួយសមាជិក្នុងក្រុមណាម្នាក់ យើងគួរតែជជែកគ្នាដោយផ្ទាល់ ឬប្រាប់មេក្រុមជៀសវាងបែកចែក ក្រុមក្នុងក្រុម។

ឱ្យតម្លៃការរួមចំណែករបស់សមាជិក
ធ្វើការជាក្រុមមិនមែនមានតែយើងម្នាក់ឯងនោះទេដែលខិតខំប្រឹងប្រែង ធ្វើការងារនោះ។ ដូចនេះត្រូវសម្តែងនូវភាពរីករាយចំពោះការខិតខំផ្សេងៗ ដែលជាចំណែករបស់សមាជិកនីមួយៗផង ព្រោះមិនថាលទ្ធផលនោះ កើតចេញពីការទទួលខុសត្រូវរបស់អ្នកក៏ដោយ ក៏មានចំណែកខ្លះ របស់សមាជិកដែរ៕

 

អត្ថបទ៖ ប៊ុនហ៊ាង

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com