ស្វែងយល់ពីការចុះបញ្ជីពាណិជ្ជកម្ម

  • 2019-06-27 4:24:52
  • ចំនួនមតិ 0 | ចំនួនទស្សនា 1242


បើយោងតាមច្បាប់របស់ក្រសូងពាណិជ្ជកម្ម នៅពេលអ្នកចង់បង្កើតអាជីវកម្ម បង្កើតក្រុមហ៊ុន អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសូងពាណិជ្ជកម្ម។ តើហេតុអ្វីបានជារដ្ឋាភិបាលតម្រូវឱ្យអ្នកធ្វើការចុះបញ្ជីពាណិជ្ជកម្ម?

មកដល់កន្លែងនេះ អ្នកត្រូវដឹងថាការចុះបញ្ជីពាណិជ្ជកម្ម សំខាន់ណាស់គឺដើម្បីធានាឱ្យបាននូវភាពស្របច្បាប់នៃក្រុមហ៊ុនរបស់អ្នក ដែលក្នុងនោះ រួមមានដូចជា​ ឈ្មោះក្រុមហ៊ុន ប្រភេទក្រុមហ៊ុន (ឯកកម្មសិទ្ធ សហកម្មសិទ្ធ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនបរទេសជាដើម… )។

លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្ម

អ្នកត្រូវបំពេញនូវសំណុំឯកសារតាមបែបបទដែលក្រសួងបានកំណត់ បន្ទាប់ពីបំពេញរូចរាល់អ្នកត្រូវបង់ថ្លៃសេវាក្នុងការសិក្សាសំណុំឯកសារចុះបញ្ជី នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្មនោះបានសម្រេចអ្នកនឹងទទួលបានលិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក។ ហើយឯកសារទាំងនោះមានដូចជា៖

ចំពោះក្រុមហ៊ុនឯកកម្មសិទ្ធិ

បំពេញព័ត៌មានទូទៅដូចជាឈ្មោះក្រុមហ៊ុន សកម្មភាពអាជីវកម្ម… អាស័យដ្ឋានរបស់ក្រុមហ៊ុន និងលេខទូរស័ព្ទទំនាក់ទំនង។ ព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម។

ចំពោះក្រុមហ៊ុនសហកម្មសិទ្ធិ (ក្រុមហ៊ុនសហកម្មសិទ្ធិលក្ខណៈទូទៅ/ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត)
បំពេញព័ត៌មានទូទៅដូចជាឈ្មោះស្នើ សកម្មភាពអាជីវកម្ម ចំនួន​ និយោជិក អាសយដ្ឋាន ព័ត៌មានទូទៅរបស់ព័ត៌មានដៃគូសហការ និង ព័ត៌មានអ្នកគ្រប់គ្រង

ចំពោះក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត/ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត/ក្រុមហ៊ុនបរទេស

បំពេញព័ត៌មានទូទៅ (ឈ្មោះស្នើ  សកម្មភាពអាជីវកម្ម  ចែករំលែកតំលៃសមីការ  ចំនួន​និយោជក) អាស័យដ្ឋាននិងព័ត៌មានទំនាក់ទំនង ព័ត៌មានរបស់អ្នកដឹកនាំក្រុមហ៊ុន ព័ត៌មានរបស់ម្ចាស់ភាគហ៊ុនដែលចូលរួម

ប៉ុន្តែក្នុងនោះលោកអ្នកក៏អាចស្នើចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេតបានដែរ។​ ចំណែកឯការបង់ប្រាក់កម្រៃសេវាវិញ អ្នកអាចធ្វើការទូទាត់តាមគណនីធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង​ធនាគារពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាក៏បាន។

សម្រាប់ព័ត៌មានលំអិតអ្នកអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មhttps://www.businessregistration.moc.gov.kh/

 

អត្ថបទ៖ បូ ទីន 

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com