ហេតុអ្វីបានជាផែនការអាជីវកម្មមានសារៈសំខាន់ខ្លាំង?

  • 2019-06-23 7:13:58
  • ចំនួនមតិ 0 | ចំនួនទស្សនា 2140


រាល់ការធ្វើអាជីវកម្មទាំងអស់ មិនថាតូចក្តី ឬធំក្តី វាតម្រូវឱ្យអ្នកត្រូវតែមានផែនការ អាជីវកម្មមួយច្បាស់លាស់ដើម្បីជាផ្លូវសម្រាប់ធ្វើឱ្យអាជីវកម្មនោះមានដំណើរការល្អ។ ហើយផែនការអាជីវកម្មវាគឺជាឯកសារមួយដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវតែមាន ដើម្បីជាគ្រឹះមួយដ៏រឹងមាំសម្រាប់អាជីវកម្មរបស់ខ្លួន។ ហើយខាងក្រោមនេះគឺជាបែបផែននៃផែនការអាជីវកម្ម៖

តើអ្វីទៅជាផែនការអាជីវកម្ម?​៖ ផែនការអាជីវកម្មគឺជាឯកសារមួយដែលបានកត់ត្រានូវគោលដៅអាជីវកម្ម បេសកម្មអាជីវកម្ម ផលិតផល និងសេវាកម្មដែលត្រូវបញ្ចេញ ការស្រាវជ្រាវទីផ្សារប្រកួតប្រជែង ការកសាងយុទ្ធសាស្ត្រថ្មី និងផែនការហិរញ្ញវត្ថុទូទៅរបស់អាជីវកម្ម។ អ្នកត្រូវចាំថាផែនការអាជីវកម្មគឺ ជាឯកសារមួយដែលអ្នកត្រូវការប្រើប្រាស់ជាប់ជានិច្ច។ ដួចនេះហើយអ្នកត្រូវតែប្រុងប្រយ័ត្នបំផុតសម្រាប់ឯកសារមួយនេះ។

ហើយផែនការអាជីវកម្មរបស់អ្នកនឹងត្រូវប្រើប្រាស់សម្រាប់៖

វត្ថុបង្ហាញផ្លូវអាជីវកម្ម៖ ផែនការអាជីវកម្មវាគឺជាមគ្គុទេសមួយដ៏ឆ្នើមដើម្បី ជួយអ្នកឱ្យចេះកំណត់នូវគោលដៅនៃអាជីវកម្ម និងពីអ្វីដែលអាជីវកម្មរបស់អ្នកត្រូវដើរ ដើម្បីធ្វើយ៉ាងណាសម្រេចគោលដៅឱ្យបាន។ ចូរអ្នកសរសេរនូវគំនិតរបស់អ្នក គោលដៅ យុទ្ធសាស្រ្ត និងកិច្ចការសំខាន់ៗជាច្រើនទៀតដែលអាចរុញអាជីវកម្មរបស់អ្នកឱ្យដំណើរការបាន និងរៀបចំវាទុកនៅលើក្រដាសមួយយ៉ាងពិសេស ហើយរក្សាទុកវាឱ្យល្អ ដើម្បីឱ្យ អ្នកអាចយកវាមកមើលពីគោលដៅធំនៃអាជីកម្មរបស់អ្នកបាន។

តម្រូវការ៖ នៅពេលដែលអ្នកបានរៀបចំផែនការអាជីវកម្មរបស់អ្នករួច នោះអ្នក នឹងអាចមើលឃើញពីរូបភាពនៃដំណើរការអាជីវកម្មនោះកាន់តែច្បាស់ដូចជា៖

តើផលិតផល ឬក៏សេវាកម្មអ្វីដែលជាគោលនៃអាជីវកម្មរបស់អ្នក? តើមានទីតាំងនៅកន្លែងណា?​ តើអតិថិជនគោលដៅរបស់អ្នកជានណា? ហេតុអ្វីអតិថិជនគួរប្រើផលិតផលរបស់អ្នក? (ជាមនុស្សវណ្ណៈណា) ហើយអ្វីទៅជាយុទ្ធសាស្រ្តដែលធ្វើឱ្យអាជីវកម្មរបស់អ្នកខុសពីគេ? តើដៃគូរអាជីវកម្មរបស់អ្នកជានរណា? (អ្នកចូលទុន, អ្នកផ្គត់ផ្គង និងអ្នកប្រឹក្សារ)​តើអ្នកត្រូវការទុនប៉ុន្មានដើម្បីចាប់ផ្តើម និងទុនប៉ុន្មានដើម្បីបម្រុង? គោលដៅនាពេលអនាគតរបស់អាជីវកម្មរបស់អ្នកជាអ្វី?

សរុបមក ផែនការអាជីវកម្មពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ ជួយធ្វើឱ្យអ្នកទទួលបានជោគជ័យក្នុងវិស័យជំនួញ។ ដូចនេះប្រសិនបើអ្នកអាច សម្រេចគោលដៅអាជីវកម្មរបស់អ្នកដោយផែនការមួយនេះហើយ នោះគឺជាជំហ៊ាននៃការផ្តើមនៃអាជីវកម្មរបស់អ្នកហើយ។ ប៉ុន្តែក្នុងនោះ អ្នកក៏ត្រូវតែពិនិត្យមើលនូវផែនការមួយនេះឱ្យបានច្រើនលើកច្រើនសារផងដែរ ដើម្បីច្បាស់ថាវានឹងដើរទៅដោយរលូននៃសម័យកាលដ៏ទំនើរនេះដែរ ហើយ អ្នកត្រូវមើលថា តើចំនុចណាដែលអាចប្រើការបាន និងចំណុចណាដែលមិនប្រើការបាន? ហើយមកពីហេតុអ្វី?? ការខិតខំប្រឹងប្រែងរបស់អ្នកវានឹងធ្វើឱ្យការស្រមៃរបស់អ្នកក្លាយជាការពិតបាន៕

 

អត្ថបទ៖ វិសាល

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com