ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ប្រកាសបញ្ចប់ការសាងសង់ និងប្រគល់ខុនដូជូនដល់ម្ចាស់កម្ម​សិទ្ធិជាផ្លូវការ

  • 2019-06-05 2:38:57
  • ចំនួនមតិ 0 | ចំនួនទស្សនា 88


បើតាមតំណាងក្រុមហ៊ុន ព្រីនស៍ អគារព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលមានទីតាំងស្ថិតនៅ​តាមបណ្ដោយផ្លូវព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងទីតាំងតំបន់ CBD ដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់ប្រែក្លាយទីតាំងតំបន់ក្បាលថ្នល់នេះ ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលចេះតែមានកំណើនឥតឈប់ឈរ។

ជាក់ស្ដែងបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីក្នុងទីតាំងតំបន់ស្ពានអាកាសក្បាលថ្នល់នេះ ជាច្រើនម៉ឺនម៉ែត្រការ៉េ រួចរាល់ហើយ ហើយគម្រោងធំៗចំនួន២ ក៏បានលេចជារូបរាង​ហើយៗដែរ គឺគម្រោងទី១ ឈ្មោះ Prince Central Plaza និងគម្រោងទី២ ឈ្មោះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា។ ចំណែកគម្រោង២ទៀត ក្នុងទីតាំងនេះ នឹងត្រូវបានចាប់ផ្តើមសាងសង់​ជាបន្តបន្ទាប់។ តំណាងក្រុមហ៊ុនបានលើកឡើងថា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺជាគម្រោងអគារ​បែបពាណិជ្ជកម្ម និងស្នាក់នៅដោយអគារនេះ ត្រូវបានបែងចែកចេញជាពីរ គឺសម្រាប់ធ្វើជា​ការិយាល័យ និងខុនដូ ដែលមានបន្ទប់សរុបចំនួន ៥៧០ យូនីត កម្ពស់២៧ជាន់ ចំណាយទុន​វិនិយោគសរុបអស់១០០លានដុល្លារ។

សូមជម្រាបដែរថា បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៤ឆ្នាំកន្លងមក ក្រុមហ៊ុន​ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ទទួលបានលទ្ធផលគួរឱ្យកត់ សម្គាល់ នៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងនាំមុខគេក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុនបានវិនិយោគ ជាទឹកប្រាក់សរុបជាង២ពាន់លានដុល្លារអាម៉េរិក ដោយមានដីបម្រុងទំហំជាង១.២០០ហិកតា ដែលអាចអភិវឌ្ឍន៍បានជាង២០លានម៉ែត្រការ៉េ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ ក៏ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុននាំមុខក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់​នៅ​កម្ពុជា។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ភ្ជាប់នូវចក្ខុវិស័យនៃ «ការកសាង​ជីវិត​ឱ្យកាន់តែប្រសើរ» ដើម្បីបង្កើតជាលំនៅឋានគំរូនៅកម្ពុជា ដោយស្របតាម​ការអភិវឌ្ឍ​នៃទីក្រុង៕

 

អត្ថបទ៖ បូ ទីន 

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com